ញាក់សាច់​! ផ្ទះជួល​របស់​ស្ដេច​ចម្រៀង​ប៉ុប ម៉ៃ​ឃើ​ល ជេ​កសាន់ ស្អាត​ដូច​រាជវាំង​

Videos

ថ្មីៗនេះមហាជនជាច្រើននៅលើសកលលោកមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញទិដ្ឋភាពខាងក្នុងដ៏អស្ចារ្យនៃវីឡាជួលប្រណីតរបស់ស្ដេចចម្រៀងប៉ុប ម៉ៃឃើល ជេកសាន់ (Michael Jackson) ដែលបានបង្ហាញជាសាធារណៈនៅលើតារាងលក់ក្នុងតម្លៃ ៩,៥ លានដុល្លារអាមេរិក ។

ញាក់សាច់​! ផ្ទះជួល​របស់​ស្ដេច​ចម្រៀង​ប៉ុប ម៉ៃ​ឃើ​ល ជេ​កសាន់ ស្អាត​ដូច​រាជវាំង​

 ផ្ទះវីឡាដែលបានដាក់លក់ជាសាធារណៈនេះមានឈ្មោះថា «Thriller Villa» មានទីតាំងស្ថិតនៅក្នុងទីក្រុង Las Vegas សហរដ្ឋអេមេរិក ហើយបើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វីឡាប្រណីតនេះ គឺស្ដេចចម្រៀងប៉ុប ម៉ៃឃើល ជេកសាន់ បានជួលរស់នៅរហូតដល់ថ្ងៃស្លាប់កាលឆ្នាំ ២០០៩ ។ ផ្ទះវីឡា «Thriller Villa» នេះមានទំហំសរុប ២,២៥៥ ម៉ែត្រការ៉េ ហើយក្នុងនោះមានបន្ទប់ទទួលភ្ញៀវទំហំ ២៧៧ ម៉ែត្រការ៉េ និង មានបន្ទប់ដេក ៧ បន្ទប់ទឹក ១២ ថែមទៀតផង ។ យោងតាមប្រភពមួយចំនួនបានឲ្យដឹងថា ផ្ទះជួលដ៏ប្រណីតរបស់លោក ម៉ៃឃើល ជេកសាន់ មួយនេះជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះលោក Horst Schmidt កើតនៅឆ្នាំ ១៩៥០ ក្នុងប្រទេសម៉ិកស៊ិក ។

ញាក់សាច់​! ផ្ទះជួល​របស់​ស្ដេច​ចម្រៀង​ប៉ុប ម៉ៃ​ឃើ​ល ជេ​កសាន់ ស្អាត​ដូច​រាជវាំង​

 គួរបញ្ជាក់ដែរថា វីឡាប្រណីត «Thriller Villa» នេះគឺលោក ម៉ៃឃើល ជេកសាន់ ជួលសម្រាប់ចំណាយពេលវេលារស់នៅជួបជុំកូនៗរបស់លោក ព្រោះការរស់នៅក្នុងវីឡានេះអាចធ្វើឲ្យលោកគេចផុតពីភ្នែកសាធារជនបាន ដែលជាហេតុធ្វើឲ្យលោកមានពេលវេលាគ្រប់គ្រាន់ក្នុងការកំសាន្តជាមួយកូនៗ ។ កាលឆ្នាំ ២០១៤ វីឡានេះបានដាក់លក់នៅក្នុងតម្លៃ ១៩,៥ លានដុល្លារអាមេរិក ប៉ុន្តែក្រោយមកត្រូវបានបញ្ចុះតម្លៃនៅត្រឹម ១០ លានដុល្លារ ហើយសព្វថ្ងៃដាក់លក់តែក្នុងតម្លៃ ៩.៥ លានដុល្លារអាមេរិកប៉ុណ្ណោះ ៕ (ប្រភព៖ ម៉េរ៉ឺ) កុសល

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត