Floyd Maywheather បង្ហោះរូបឆ្លើយតបវិញ អំពីការប្រកួតរបស់ខ្លួន ជាមួយនឹងកីឡាករ UFC Conor McGregor

អាមេរិក៖ ការរំពឹងទុកជុំវិញការប្រកួតរវាងអ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather និងកីឡាករ UFC Conor McGregor នៅតែបន្ត ហើយអាចនឹងកើតឡើងនៅថ្ងៃណាមួយ ដែលការប្រកួតនេះ ធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក ជ្រួលជ្រើមទន្ទឹងរង់ចាំទស្សនា ហើយសង្ឃឹមថានឹងកើតឡើងឆាប់ៗនេះ។

ដើមហេតុនៃការប្រកួតនេះដំបូងឡើយ កើតចេញពីកីឡាករ UFC Conor McGregor ដែលបានប្រកាសក្នុងបណ្តាញសង្គម Twitter របស់ខ្លួនថា រូបគាត់ចង់ប្រកួតជាមួយនឹង Floyd កាលពីប៉ុន្មានខែមុននេះ។

ទើបពេលថ្មីៗនេះ Floyd បានឆ្លើយតបវិញ ដោយបានបង្ហោះរូបភាព ក្នុងបណ្តាញសង្គមរូបភាព Instagram របស់ខ្លួន ដែលមានទម្រង់ជាលក្ខណៈនៃការប្រកួត (Match Poster) ដោយមានរូប Floyd ផ្ទាល់ ឈរក្បែរគ្នាជាមួយនឹង Conor McGregor ។ ទាក់ទងនឹងរូបភាពដែល Floyd បង្ហោះនោះ គឺមានពាក្យថា “Maywheather Conor, Live on Pay-Per-View” ដែលឆ្លុះបញ្ចាំងពីការប្រកួតរវាង Floyd និង Conor ដោយធ្វើការផ្សាយផ្ទាល់។

រវាងអ្នកប្រដាល់និងកីឡាករវ៉ៃចំបាប់ (UFC) ទាំងពីរអ្នកនេះត្រូវបានគេរាយការណ៍ថា កំពុងស្ងិតក្នុងការពិភាក្សាអំពីលទ្ធភាពនៃការប្រកួត ដែលនេះគឺជាការប្រកួតមួយដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តកីឡា។

លោក Freddie Roach ដែលធ្លាប់ជាគ្រូបង្វឹកប្រដាល់របស់កីឡករ Pacquiao បានឲ្យដឹងថា​ថ្មីៗនេះ Floyd បានមកជួបលោក ហើយប្រាប់លោកថា ឲ្យជួយបង្វឹកកីឡាករ Conor McGregor ផង ប្រសិនបើគេចង់ប្រកួត។

លោក Freddie បានប្រាប់ទៅសារព័ត៌មាន MMA ថា «កាលពីសប្តាហ៍មុន Floyd បានមកជួបខ្ញុំ នៅកន្លែងហ្វឹកហាត់ផ្ទាល់ ដើម្បីឲ្យខ្ញុំធ្វើការងារសំខាន់មួយ ពីព្រោះគេបានប្រាប់ខ្ញុំថាការប្រកួតនេះនឹងកើតឡើង ហើយពួកយើងនឹងរកចំណូលបានច្រើនពីការប្រកួតមួយនេះ»។

លោកបន្ត «ខ្ញុំបានប្រាប់ទៅ Floyd វិញដែរថា យើងត្រូវការពេលវេលាច្រើន យ៉ាងហើចណាស់ ៣ឆ្នាំដើម្បីឲ្យ Conor ត្រៀមការប្រកួតមួយនេះ ព្រោះខ្ញុំគិតថាវាជារឿងពិបាកដែលឲ្យកីឡាករដែលធ្លាប់វ៉ៃចំបាប់ក្នុងទ្រុងដែក ឡើងទៅប្រកួតក្នុងសង្វៀនប្រដាល់។

ចំនែកឯ កីឡាករ Conor McGregor ជាអ្នកវ៉ៃចំបាប់ជើងខ្លាំងមួយរូប ក៏មិនរាថយដែរ ព្រោះគាត់ធ្លាប់ចាញ់តែម្តងប៉ុណ្ណោះ ដោយស្នាដៃកីឡាករ Nate Diaz ។ ពីមួយថ្ងៃទៅមួយថ្ងៃ Conor បានចាប់ផ្តើមធ្វើការហ្វឹកហាត់ប្រដាល់ និងបង្ហោះសារមួយចំនួនទាក់ទងនឹងការប្រដាល់ ដែលនេះគឺជាសញ្ញាមួយ​ ដែលបង្ហាញឲ្យឃើញថា ការប្រកួតរវាងកីឡាករទាំងពីរ អាចនឹងកើតឡើងពិតមែន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Floyd Maywheather បង្ហោះរូបឆ្លើយតបវិញ អំពីការប្រកួតរបស់ខ្លួន ជាមួយនឹងកីឡាករ UFC Conor McGregor

Floyd Maywheather បង្ហោះរូបឆ្លើយតបវិញ អំពីការប្រកួតរបស់ខ្លួន ជាមួយនឹងកីឡាករ UFC Conor McGregor

Floyd Maywheather បង្ហោះរូបឆ្លើយតបវិញ អំពីការប្រកួតរបស់ខ្លួន ជាមួយនឹងកីឡាករ UFC Conor McGregor

Floyd Maywheather បង្ហោះរូបឆ្លើយតបវិញ អំពីការប្រកួតរបស់ខ្លួន ជាមួយនឹងកីឡាករ UFC Conor McGregor