ស្តាប់ ថន លក្ខិណា បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ កែវ សុខ​ផេង កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​

ស្តាប់ ថន លក្ខិណា បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ កែវ សុខ​ផេង កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​

បន្ទាប់ពីមានព័ត៌មានចុះផ្សាយពីពិធីការិនី ថន លក្ខិណា លួចទាក់ទងគ្នាស្ងាត់ៗជាមួយកីឡាករជម្រើសជាតិ កែវ សុខផេង រួចមក ពេលនេះស្រីស្រស់ដែលជាអ្នកគាំទ្រផ្កាប់មុខនៃក្រុមជម្រើសជតិកម្ពុជា ថន លក្ខិណា បានចេញមុខមកបញ្ជាក់ការពិតពីទំនាក់ទំនងមួយនេះប្រាប់«ប្រជាប្រិយ»ហើយ ចៀសវាងការសង្ស័យដែលនាំឱ្យខូចឈ្មោះនាង និង កីឡាករឆ្នើម កែវ សុខផេង។

ជួបជាមួយ«ប្រជាប្រិយ»កាលពីពេលថ្មីៗនេះ ពិធីការិនី ថន លក្ខិណា បានឱ្យដឹងថា មិនមែនជាការពិតទេដែលនាងលួចមានទំនាក់ទំនងស្ងាត់ៗជាមួយលោក កែវ សុខផេង ជាកីឡាករបាល់ទាត់នោះ គឺគ្រាន់តែជាទឹកចិត្តគាំទ្រប៉ុណ្ណោះ មិនមានអ្វីលើសពីនេះទេ ដោយពិធីការិនីរូបនេះបាននិយាយបញ្ជាក់ជាសារសំឡេងថា «ចា៎…ជំរាបសួរបង! ខ្ញុំចង់និយាយថា ខ្ញុំគ្រាន់តែជាសិល្បការិនីម្នាក់ក្នុងនាមអ្នកគាំទ្របាល់ ខ្ញុំទៅគាំទ្រដូចតែដូចតែឯង អត់មានអីក្រៅពីហ្នឹងទេ…» ។ ជាមួយគ្នានេះដែរ ពិធីការិនី ថន លក្ខិណា ក៏ទទូចសូមឱ្យមហាជនកុំមានការយល់ច្រឡំ ព្រោះរឿងនេះអាចនាំឱ្យខូចកេរ្តិ៍ឈ្មោះនាង និង កីឡាករក្នុងដួងចិត្តមហាជន ជាពិសេសគឺលោក កែវ សុខផេង ផ្ទាល់តែម្តង ។

គួររំឭកថា ព័ត៌មានចចាមអារ៉ាមនេះគឺកើតឡើងបន្ទាប់ពីពិធីការិនី ថន លក្ខិណា បានទៅចូលរួមគាំទ្រការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិទីម័រ កាលពីរាត្រីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិច ៕ សាកល

ប្រភព៖ ប្រជាប្រិយ

មតិយោបល់របស់ប្រិយមិត្ត

  • ស្តាប់ ថន លក្ខិណា បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ កែវ សុខ​ផេង កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:កីឡា  ព័ត៌មាន
Tags: