Pellegrini ៖ ខ្ញុំ​នឹង​ចូល​និវត្តន៍​ប្រសិនបើ​ពុំ​មានការ​ផ្តល់​ជូន​គួរ​ឱ្យ​ចាប់អារម្មណ៍

អតីត​គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Man City លោក Manuel Pellegrini កំពុង​ពិចារណា​ពី​អនាគត​របស់​ខ្លួន​ថា​អាច​នឹង​ចូល​និវត្តន៍ ប្រសិនបើ​មិន​មាន​ក្លិប​ណាមួយ​ផ្តល់​ឱកាស​សមប្រកប​ដល់​រូប​លោក​ទេ​នោះ ។

គ្រូបង្វឹក​វ័យ​៦២​ឆ្នាំ​រូប​នេះ បាន​ដឹកនាំ​ក្លិប Man City គ្រង​ជើងឯក​ប្រឺ​មី​ញេ​លី​ក​២០១៣-២០១៤ មួយ​លើក និង​ជា​ម្ចាស់​ពាន League Cup ពីរ​លើក​ក្នុង​រដូវ​កាល​២០១៣-២០១៤ និង​២០១៥-២០១៦ ។ រីឯ​ក្នុង​ក្របខ័ណ្ឌ Champion League រដូវ​កាល​នេះ Pellegrini ក៏​បាន​ជួយ​ឱ្យ Man City ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ ។

Pellegrini បាន​ប្រាប់​សារព័ត៌មាន The Guardian ថា​៖ «​ប្រសិនបើ​មិន​មាន​ជម្រើស ណាមួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ​នោះ ខ្ញុំ​នឹង​ឈប់​ធ្វើ​ជា​គ្រូបង្វឹក​មួយ​រយៈ រហូត​ទាល់តែ​ខ្ញុំ​រកបាន​។ ម្យ៉ាងទៀត ប្រសិនបើ​ខ្ញុំ​លាលែង​ពី​អាជីព​នេះ គឺ​ខ្ញុំ​អាច​នឹង​ឈប់​ត្រឹម​រយៈពេល​មួយ​ឆ្នាំ ឬ​មួយ​ជីវិត​ក៏​ថា​បាន» ។​

គួរ​រំលឹក​ថា គ្រូបង្វឹក​សញ្ជាតិ​ស៊ី​លី​Pellegrini បាន​ប្រកាស​ចាកចេញ​ពី​ក្លិប Man City អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ខែកុម្ភៈ ២០១៦ ហើយ​ភ្លាម​ៗ​នោះ​ក្លិប Man City ក៏​បាន​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​គ្រូបង្វឹក​មក​ពី​ក្លិប Barcelona លោក Guardiola ។

គេ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​ក្លិប​ណាមួយ​ចាប់អារម្មណ៍​គ្រូបង្វឹក​វ័យ​៦២​ឆ្នាំ​នេះ​ទេ ៕

  • Pellegrini ៖ ខ្ញុំ​នឹង​ចូល​និវត្តន៍​ប្រសិនបើ​ពុំ​មានការ​ផ្តល់​ជូន​គួរ​ឱ្យ​ចាប់អារម្មណ៍已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:កីឡា