ដួង ម៉ា​និ​ច ត្រូវគេ​រិះគន់ថា ជា​គំរូ​អាក្រក់ ពេល​បែកធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ : កាល​ពេល​ថ្មីៗ​នេះ តារា​សម្ដែង​ស្រី​រូប​ស្រស់​ប្តូរ​ឈ្មោះ​ដើម​វិញ​កញ្ញា ដួង ម៉ា​និ​ច ត្រូវបាន​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​បានបង្ហាញ​ពី​ភាពមិន​ពេញចិត្ត និង​ធ្វើការ​រិះគន់​ទៅលើ​ទង្វើ​របស់​តារា​ស្រី​រូបនេះ ជាមួយ​ការ​បង្ហោះ​រិះគន់​ភ្ជាប់​ជាមួយ​រូបភាព​បែបនេះ​។ តែ​លុះ​មើល​ឲ្យ​ច្បាស់ ទើប​ដឹងថា នេះ​ជា​ឈុត​សម្ដែង​តែប៉ុណ្ណោះ ដែល​ក្នុងនោះ​មាន​វត្តមាន​តារា​សម្ដែង​ល្បី​មួយរូប គឺ​កញ្ញា ដួង ម៉ា​និ​ច​។​

ដួង ម៉ា​និ​ច ត្រូវគេ​រិះគន់ថា ជា​គំរូ​អាក្រក់ ពេល​បែកធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

​លើសពីនេះ ដួង ម៉ា​និ​ច បានធ្វើ​ទស្សនិកជន​ភ្ញាក់ផ្អើល និង​កោតសរសើរ​ថា ពិតជា​សម្ដែង​បានល្អ បានល្អ​ដោយ​ឈុត​សម្ដែង​ជក់​ថ្នាំញៀន​នោះ ពិត​ជាស​មណាស់ ដូច​ណាស់ រហូត​ធ្វើ​ឲ្យ​អ្នកទស្សនា​អាច​យល់ច្រឡំ​បាន​ទាំងស្រុង​។ ទោះជា​យ៉ាងណា ឈុត​សម្ដែង​មួយ​នេះ មិនត្រូវ​បាន​ប្រភព​ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ជា​ឈុត​សម្ដែង​ក្នុង​ខ្សែភាពយន្ត ឬ​ស្ព​ត​ពាណិជ្ជកម្ម​នោះទេ​។​

ដួង ម៉ា​និ​ច ត្រូវគេ​រិះគន់ថា ជា​គំរូ​អាក្រក់ ពេល​បែកធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

​សូមបញ្ជាក់ថា បញ្ហា​គ្រឿងញៀន​នៅតែ​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់ សូម​អជ្ញាធ​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យឡើងវិញ រឿង​ចាប់បាន​អ្នក​មេខ្លោង និង​អ្នក​ចែកចាយ​ហើយ​បែរជា​ដោះលែង​ទៅវិញ​នោះ​។ ច្បាប់​ត្រូវតែ​ដាក់ទោស​ទណ្ឌ ពួក​ទាំងនេះ អោយបាន​ធ្ងន់ធ្ងរ​បំផុត គឺ​ត្រូវ​កំណត់ថា​តើ​គ្រឿងញៀន មាន​ទម្ងន់​ប៉ុន្មាន ត្រូវ​ជាប់គុគ​អស់​មួយជីវិត​នោះ​។​

ដួង ម៉ា​និ​ច ត្រូវគេ​រិះគន់ថា ជា​គំរូ​អាក្រក់ ពេល​បែកធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

​នៅ​កម្ពុជា​យើង​ពិសេស​នៅ​រាជធានី​ភ្នំពេញ ថ្នាំញៀន​ត្រូវបាន​ពួក​ជន​សង្គមងងឹត​ធ្វើចរាចរ​លក់​ចែកចាយ​នៅ​គ្រប់​ច្រកល្ហក ពិសេស​នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក តំបន់​បឹងកក់ ប្លុក​បុរី​កីឡា ប្លុក​ស្ទឹងមានជ័យ ប្លុក​ប៊ូ​ឌិ​ញ​។​ល​។ ថ្នាំញៀន​ទាំងនោះ ទោះបី​សមត្ថ​កិច្ចខិតខំ​បង្ក្រាប​យ៉ាងណាក្តី វា​ហាក់បីដូចជា​វែក​ចក​អ៊ីចឹង​ដែរ គឺ​ចាប់​ទៅហើយ​មកវិញ​ដដែល​ជា​ដដែល​។ អ្នកញៀន​ថ្នាំ​ជាច្រើន​តែងតែ​បង្កបញ្ហា​ដល់​សង្គម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រួសារ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ​រហូត​មាន​កាប់​ប្រហារ​លើ​ឪពុកម្តាយ បងប្អូន និង​នាក់​ដទៃ​ផងដែរ​។​

ដួង ម៉ា​និ​ច ត្រូវគេ​រិះគន់ថា ជា​គំរូ​អាក្រក់ ពេល​បែកធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

​បញ្ហា​គ្រឿងញៀន​នេះ​ត្រូវបាន​មហារ​ជន​លើកឡើង និង​សូម​ណូ​ម​ពរ ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ សូមកុំ​ចាប់​ពួក​ជួញដូរ​គ្រឿងញៀន​បាន​ហើយ គេ​យកលុយ​មក​ញ៉ុ​ក​មាត់​ពេញ ហើយ​ដោះលែង​គេ​វិញ​នោះ បើ​ដូច្នេះ​ទេ ពួក​ជន​សង្គមងងឹត​នេះ មិន​រៀងចាល​ឡើយ​៕

 

ដួង ម៉ា​និ​ច ត្រូវគេ​រិះគន់ថា ជា​គំរូ​អាក្រក់ ពេល​បែកធ្លាយ​រូបភាព​សេប​គ្រឿងញៀន​