ភាពយន្តពោរពេញទៅដោយ មនោសញ្ចេតនា Me Before You សម្រាប់ខែមិថុនានេះ (មានវីដេអូខ្លី)

ភ្នំពេញ៖ ស្នេហាដែលកើតទ្បើងដោយចៃដន្យ តែងតែជាស្នេហាដែលមិនអាចបំភ្លេចបាន តែងតែជាស្នេហា ដែលមានអនុស្សាវរីយ៍រាប់មិនអស់។ ទោះបីជាយ៉ាងណាក្តីអារម្មណ៍របស់មនុស្សម្នាក់ មិនអាចហាមឃាត់អារម្មណ៍ស្រលាញ់ នៅក្នុងកាលៈទេសៈណាមួយនោះទេ។

ក្នុងឆមាសទី២ នៃឆ្នាំ ២០១៦ នេះ Warner Bros Picture នឹងនាំយកខ្សែភាពយន្តមនោសញ្ចេតនា ពោរពេញទៅដោយក្តីស្រលាញ់ និង អត្ថន័យដ៏ធំធេង មកកាន់ផ្ទាំងសំពត់ស មានចំណងជើងថា Me Before You ដែលខ្សែភាពយន្តនេះគឺត្រូវបានដកស្រង់ចេញពីសៀវភៅប្រលោមលោក ដែលបានលក់ដាច់រាប់លានក្បាលនៅទូទាំងពិភពលោក ដែលមានចំនងជើងដូចនឹងខ្សែភាពយន្តដែរ ជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធឈ្មោះ Jojo Moyes។

Me Before You ត្រូវបានប្រកាសថានឹងផលិតទៅជាខ្សែភាពយន្តកាលពីឆ្នាំ ២០១៤ ទទួលបានការគាំទ្រ និងការទន្ទឹងរង់ចាំយ៉ាងខ្លាំង ពីប្រិយមិត្តគាំទ្រសៀវភៅមួយក្បាលនេះ។ តួរយ៉ាង ឃ្លីបពាណិជ្ជកម្មខ្លីរបស់ខ្សែភាពយន្តនេះទទួលបានការទស្សនានៅលើគណនីរបស់ផលិតកម្ម Warner Bros Picture នៅលើគេហទំព័រ YouTube ដល់ទៅរាប់លានដងក្រោយការចេញត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះ។

ក្រោមការដឹកនាំរឿងរបស់លោក Thea Sharrock ខ្សែភាពយន្តមនោសញ្ចេតនានេះ ក៏មានការចូលរួមសម្តែងពីតារាល្បីៗ ជនជាតិអង់គ្លេស ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងផងដែរ ដូចជា Sam Claflin (ដែលធ្លាប់ស្គាល់តាមរយៈខ្សែភាពយន្ត The Hunger Games: Catching Fire, Mockingjay Part I, Mockingjay Part II, Love Rosie, The Riot Club) នឹងសម្តែងជាតួឯក ប្រុសឈ្មោះ Will Treynor ជាដៃគូរជាមួយនឹងតួឯកស្រីឈ្មោះ Louisa Clark ដែលសម្តែងដោយ Emilia Clarke (ដែលធ្លាប់ស្គាល់តាមរយៈខ្សែភាពយន្ត Terminator: Genysis, រឿងភាគ Games of Throne)។
ភាពយន្តមនោសញ្ចេតនា Me Before You នេះនិយាយអំពីតួឯកស្រី Louisa Clark ដែលទទួលបានការងារធ្វើជាអ្នក មើលថែបុរសអ្នកមាន ស្តុកស្តម្ភម្នាក់ឈ្មោះ Will Treynor ដែលធ្លាក់ខ្លួនពិការខ្លួនក្រោយ រងគ្រោះថ្នាក់ចរាចរណ៍កាលពី ២ឆ្នាំមុន។ បើទោះជាមានអត្តចរិកខុសគ្នាយ៉ាងណាក្តី ពន្លកស្នេហាបានកើតទ្បើងក្រោយពីការរួមរស់នៅជាមួយគ្នាក្នុងមួយរយៈពេលមក។

ខ្សែភាពយន្តនេះរំពឹងនឹងទាក់ទាញអារម្មណ៍របស់ទស្សនិកជន ជាមួយនឹងរូបភាពទេសភាពដ៏ស្រស់ស្អាត ក៏ដូចជាសាច់រឿង កំសត់ពោរពេញទៅដោយសេចក្តីស្រលាញ់ផងដែរ។ Me Before You នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ៣ មិថុនានេះតទៅ នៅគ្រប់រោងភាពយន្ត ដែលនៅជិតអ្នក។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload