សុខ ពិសី សង្ឃឹមផ្ទុះបទ Original Song ​របស់​ខ្លួន បន្ទាប់​ពី​ចេញ​លក់ ​ជា​ផ្លូវ​ការ

(ភ្នំពេញ)៖ CD Original Song ចំនួនពីរបទ របស់តារាចម្រៀងស្រីសំឡេងស្រទន់ ប្រចាំផលិតកម្ម​សា​ន់ដេ កញ្ញា សុខ ពិសី គឺបទ «ម៉ែ» និងបទ «កំស្រឡាញ់គេអី» ត្រូវបានប្រកាសចេញ​​ល​ក់​ លើទីផ្សារជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលនិពន្ធ អស់រយៈពេលជាច្រើនខែ មកនេះ។

បទ Original Song ចំនួនពីរបទ ដែលច្រៀងដោយតារាស្រីរូបស្រស់សោភា កញ្ញា សុខ ពិសី គឺ​ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក ស៊ិន ធារី និងនិពន្ធបទភ្លេងថ្មីដោយ បូទី ។ បទ «ម៉ែ» និងបទ «កំស្រលាញ់គេអី» ដែលទើបត្រូវបាន​ប្រកាសចេញលក់ថ្មីៗនេះ គឺមាននៅក្នុង​ CD វ៉ុល ២១៦ របស់ផលិតកម្ម សាន់ដេ។

ជាមួយគ្នានឹងការប្រកាស ចេញលក់បទ Original Song ពីរបទ របស់ផលិតកម្មសាន់ដេនេះ​ដែរ​ នៅ​លើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងស្រីកញ្ញា សុខ ពិសី គេសង្កេតឃើញ នាង Share បង្ហោះភ្ជាប់ជាមួយឃ្លីបចម្រៀង ព្រមទាំងសរសេរថា «បទចម្រៀងថ្មីរបស់នាង​ខ្ញុំ បានចេញលក់ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងពេញចិត្ត..!»។

តាមការកត់សម្គាល់ បន្ទាប់ពីបទ Original Song ពីរបទរបស់ផលិតកម្មសាន់ដេ ច្រៀង​ដោយតា​រាចម្រៀង សុខ ពិសី ទើបត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គម ត្រឹមតែរយៈ​ពេ​លមួយថ្ងៃប៉ុណ្ណោះ គឺមានការចាប់អារម្មណ៍គាំទ្រ (Like)និង Share ជាច្រើនពាសពេញ​បណ្តា​ញ​​សង្គម ហ្វេសប៊ុក។

ចង់ដឹងថា Original Song ទាំងពីរបទចម្រៀង ដោយកញ្ញា សុខ ពិសី ពីរោះ​យ៉ាងណា​នោះ សូមស្តាប់ជាមួយ Khmertalking ទាំងអស់គ្នា៖

ប្រភព ៖
Khmer Talking

កំណត់ហេតុខ្មែរឡូត៖

កន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្ត និងក្តៅស្លឹកត្រចៀក ចំពោះអ្នកដែលយកខ្លួន នាងទៅប្រៀបធៀប ជាមួយតារាចម្រៀង ជ្រកក្រោមផលិតកម្មផ្សេង និងធ្វើការបំប៉ោង ព័ត៌មានមិនពិតថា នាងមានគម្រោងចាកចេញ ពីផលិតកម្មផ្លាស់ទៅជ្រក នៅផលិតកម្ម ហង្សមាសជាដើម ។ ដោយនាងបានបកស្រាយថា អ្វីគ្រប់យ៉ាងដែលនាង ធ្វើមិនចង់ប្រៀបធៀប ជាមួយអ្នកណាឡើយ តែផ្ទុយទៅវិញគឺនាងធ្វើ ដើម្បីអ្នកគាំទ្រ ។

នៅពេលថ្មីៗនេះ មានអ្នកលេង Facebook ជាច្រើនមានការភ្ញាក់ផ្អើល ពេញបណ្តាញនេះ ក្រោយពីមាន Account Facebook មួយដែលមានឈ្មោះថា «រស្មីហង្សមាស» បានបង្ហាញថារូបរបស់ សុខ ពិសី រួមជាមួយម្ចាស់បទ «រាំញីកែងជើង» លោក ដេវីត ដោយមានសរសេរបន្ថែមថា « សុខ ពិសី នឹងបញ្ចប់កុងត្រា ជាមួយផលិតកម្មសាន់ដេ ហើយនឹងចុះកុងត្រាថ្មី ជាមួយហង្សមាស នូវខែក្រោយនឹងចាប់ដៃគូជាមួយ G-Devith ដើម្បីផលិតកម្មបទចម្រៀងថ្មី ហើយនឹងចាប់ដៃគូជាមួយ ដើម្បីផលិតកម្មបទចម្រៀង នៅហង្សមាស » ។

ក្រោយពីមានការភ្ញាក់ផ្អើល នេះតារាចម្រៀងកញ្ញា សុខ ពិសី បានប្រតិកម្មតបត និងការលើកឡើង ខាងលើនេះថា « ខ្ញុំហត់ជំនួស បានហើយគ្មានអីបានមកវិញទេ ឈប់ធ្វើការសន្និដ្ឋាន ដោយគ្មានប្រភពច្បាស់លាស់ ខ្ញុំធ្វើការទីណាសុខ គឺខ្ញុំនៅទីនោះហើយបើសិនជាអាច សូមមេត្ដាឈប់យកខ្ញុំ ទៅប្រៀបធៀប និងរៀមច្បងរឺសិស្បការិនីដ៏ទៃទៀត ព្រោះការងារសិល្បៈ ដែលខ្ញុំធ្វើសព្វថ្ងៃគឺ ព្រោះចិត្ដខ្ញុំស្រលាញ់និងបម្រើ អារម្មណ៍អ្នកដែលគាំទ្រ ខ្ញុំមិនមែនយកមកប្រកួតប្រជែង ជាមួយតារារូបណាឡើយ»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload