បរទេស​សម្លឹង​អ្វី​ខ្លះ ពេល​ចង់​វិនិយោគ​សំណង់​អគារ​នៅ​កម្ពុជា?

ការបោះទុនវិនិយោគអ្វីមួយជារឿងសំខាន់។ បើវិនិយោគលើប្រទេសមានសក្ដានុពលសេដ្ឋកិច្ចស្រាប់ វាផ្ដល់សុវត្ថិភាពច្រើនលើគម្រោង។ តែបើលើប្រទេសក្រីក្រ ការប្រឈមហានិភ័យក៏មានកម្រិតខ្ពស់ដែរ។

ចុះសម្រាប់កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ តើវិនិយោគិនបរទេសពិចារណាកត្តាអ្វីខ្លះ មុនពួកគេសម្រេចបោះទុនប្រាក់រាប់ម៉ឺនដុល្លារលើប្រទេសនេះ?

បរទេស​សម្លឹង​អ្វី​ខ្លះ ពេល​ចង់​វិនិយោគ​សំណង់​អគារ​នៅ​កម្ពុជា?

លោក Liu xue bing វិនិយោគិនជនជាតិចិនដែលចំណាយប្រាក់១៤៥ លានដុល្លារ លើគម្រោងសេវាកម្មសណ្ឋាគារ រួមបញ្ចូលទាំងកន្លែងលក់ ការិយាល័យជួល និងភោជនីយដ្ឋានបានប្រាប់ពីហេតុផល៤ធំៗ គឺដោយសារស្ថានភាពនយោបាយ សន្ទុះរីកចម្រើនលើវិស័យអចលនទ្រព្យ ភូមិសាស្ត្រ និងលំហូរអ្នកវិនិយោគ។

អគ្គនាយកក្រុមហ៊ុននៃគម្រោង Ding Li Sunshine City ដដែរបន្តថា លោកមើលឃើញស្ថានភាពនយោបាយនៅកម្ពុជាសព្វថ្ងៃមានស្ថេរភាព ជាទីទុកចិត្តសម្រាប់វិនិយោគិន។ ចំណែកការរីកចម្រើនលើវិស័យអចលនទ្រព្យវិញ គឺប្រទេសនេះមានសន្ទុះយ៉ាងខ្លាំង។ ដោយឡែក គម្រោងរបស់លោកគឺនៅទីតាំងបណ្ដោយផ្លូវ២១១ សង្កាត់វាលវង់ក្នុងរាជធានីភ្នំពេញដែលជាទីតាំងអមដោយទេសភាពអស្ចារ្យមួយរបស់កម្ពុជា។

បរទេស​សម្លឹង​អ្វី​ខ្លះ ពេល​ចង់​វិនិយោគ​សំណង់​អគារ​នៅ​កម្ពុជា?

ម្ចាស់គម្រោងមានអគារកម្ពស់៣៧ជាន់ បានបង្ហើបចំណុចទាក់ទាញចុងក្រោយថា មានភ្ញៀវបរទេសជាច្រើនមកវិនិយោគនៅកម្ពុជា ស្របពេលប្រទេសចិនបានចេញគោលនយោបាយ “ផ្លូវមួយការវិនិយោគមួយ” នាំចូលអ្នកវិនិយោគជាច្រើន ជាមួយដើមទុនច្រើនមកកម្ពុជា។

ទន្ទឹមនឹងចំណុចសំខាន់ៗនេះ ប្រធានក្រុមហ៊ុនខ្មែរៀលអ៊ីស្ទេត លោក គឹម ហ៊ាង ក៏ធ្លាប់លើកឡើងពីកត្តាជំរុញវិនិយោគិនបរទេសងាកមកចាប់អារម្មណ៍លើការសាងសង់សំណង់អគារនៅកម្ពុជា ថាកត្តាសេដ្ឋកិច្ច កត្តាប្រជាសាស្ត្រ ភូមិសាស្ត្រ និងកត្តារួមផ្សំផ្សេងទៀតរួមមាន នយោបាយមិនចលាចល ច្បាប់សម្រាប់អ្នកវិនិយោគងាយស្រួល និងប្រជាជនមានភាពរួសរាយរាក់ទាក់ជាដើម។

វិស័យសាងសង់សំណង់អគារខុនដូនៅកម្ពុជាមានការកើនឡើងគួរកត់សម្គាល់នៅរយៈពេលចុងក្រោយ រហូតបណ្ដាញសារព័ត៌មានអន្តរជាតិចុះផ្សាយជា ហូរហែថា កម្ពុជាជាគោលដៅការអភិវឌ្ឍវិស័យអចលនទ្រព្យថ្មីដ៏គួរឲ្យចាប់ អារម្មណ៍៕

ប្រភព៖ sabay

  • បរទេស​សម្លឹង​អ្វី​ខ្លះ ពេល​ចង់​វិនិយោគ​សំណង់​អគារ​នៅ​កម្ពុជា?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:ជីវិតនិងសង្គម
Tags: