ប្រធាន​គណៈមេធាវី​នៅ​មិន​ទាន់​ដឹង​ថា​មេធាវី​រូប​ណា​ត្រូវ​ACU​ឃាត់​ខ្លួន​ឡើយ

ប្រធាន​គណៈមេធាវី​កម្ពុជា លោក ប៊ុន ហុន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​៣១ ឧសភា ថា លោក​នៅ​មិន​ដឹង​ព័ត៌មាន​ជា​ផ្លូវ​ការ​ទេ ថា​តើ​មេធាវី​រូប​ណា ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់​ខ្លួន​សាកសួរ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ACU លោក ឱម យ៉ិនទៀង បញ្ជាក់​ថា អង្គភាព​លោក​ពិត​ជា​បាន​ឃាត់​ខ្លួន​មេធាវី​មួយ​រូប មក​សាកសួរ​ជុំវិញ​បញ្ហា​អំពើពុករលួយ កាល​ពី​ព្រឹក​មិញ។ ប៉ុន្តែ​លោក​បដិសេធ​មិន​បង្ហាញ​ឈ្មោះ​មេធាវី​រូប​នោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។