ទី​ម័​រ ត្រៀម​ចូល​ជា​សមាជិក​ទី ១១ របស់​អាស៊ាន​

Videos


ទីភ្នាក់ងារព័ត៌មានពីទីក្រុងគូប៉័ង ប្រទេសឥណ្ឌូនេស៊ីថា លោក រ៉ាម៉ាត់ ប្រាម៉ូណូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ (Democratic Republic of Timor – Leste) នឹងចូលជាសមាជិករបស់អាស៊ាននៅឆ្នាំ ២០១៧ ។ 

ទី​ម័​រ ត្រៀម​ចូល​ជា​សមាជិក​ទី ១១ របស់​អាស៊ាន​

ប្រទេសទីម័រ-ឡេស្តេ បានដាក់សំណើចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ ២០១១ ក្នុងពេលប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ាន ហើយប្រទេសជាសមាជិកអាស៊ានក៏ចាប់ផ្តើមសិក្សាពីលក្ខណសម្បត្តិ និង សក្តានុពលភាពរបស់សមាជិកភាពមួយនេះ ដូចជា នយោបាយ សេដ្ឋកិច្ច សន្តិសុខ និង វប្បធម៌ជាសដើម ៕ សូរ្យកាន្ត (ដេលីញូវ)