UN សម្ដែង​កង្វល់ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស​លើក​ឡើង​ថា ត្រូវ​ការ​ខ្លាំង​ជាង​នេះ

លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ជុំវិញស្ថាន ភាពនយោបាយដ៏ចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្ដីថ្លែងការណ៍មានតែពីរប្រយោគចេញតាមរយៈ ការិយាល័យផ្នែកព័ត៌មានរបស់លោក ដែលសកម្មជនសិទ្ធិមនុស្សបានរិះគន់កាលពីម្សិលមិញ ចំពោះភាពរួញរា និងភាពអសកម្ម។ លោក ដេវី ប៉ាឡានីវេលូ (Devi Palanivelu) អ្នកនាំពាក្យអង្គការសហប្រជាជាតិបានលើកឡើងថា “អគ្គលេខាធិការ (បាន គីមូន) មានក្ដីកង្វល់អំពីភាពតានតឹងដែលចេះតែឡើងកម្ដៅរវាងគណបក្សកាន់អំណាច និងគណបក្ស ប្រឆាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសការចាប់ខ្លួន ឬការប៉ុនប៉ងចាប់ខ្លួន”។ លោកបានបន្ថែមថា “បរិយាកាសពិភាក្សាចរចាបែបលទ្ធិប្រជាធិបតេយ្យដោយគ្មានការគំរាមកំហែងគឺមានសារៈសំខាន់សម្រាប់ស្ថិរភាពនយោបាយ និងសង្គមសន្តិភាពចម្រុងចម្រើន”។ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ីបានថ្កោលទោសចំពោះភាពអសកម្មនៃសេចក្ដីថ្លែងការណ៍នេះ ដែលធ្វើឡើងស្របពេលមានការ ចាត់វិធានការផ្លូវច្បាប់លើអ្នករិះគន់រដ្ឋាភិបាល ដោយក្នុងនោះគេឃើញមានសកម្មជនសិទ្ធិមនុស្ស និងឥស្សរជនគណបក្សប្រឆាំងត្រូវបានចាប់ដាក់ពន្ធនាគារ ហើយសូម្បីតែមន្ត្រីអង្គការសហប្រជាជាតិមួយរូបក៏រងការចោទ ប្រកាន់ដែរ។ លោកបានសរសេរនៅក្នុងអុីម៉េលមួយថា “វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលអង្គការសហប្រជាជាតិមិនបានបង្ហាញឲ្យឃើញជាសាធារណៈនូវភ័ស្តុតាងច្បាស់ក្រឡែត ដែលគណបក្សប្រជាជនកម្ពុជាគឺជាអ្នកតាមព្យាបាទ តែមួយគត់នៅទីនេះ”។ លោកបានបន្តថា “ពេលរដ្ឋាភិបាលតាមព្យាបាទមេដឹកនាំគណបក្សប្រឆាំង ដោយការចាត់វិធានការផ្លូវច្បាប់ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន […]

The post UN សម្ដែង​កង្វល់ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស​លើក​ឡើង​ថា ត្រូវ​ការ​ខ្លាំង​ជាង​នេះ appeared first on The Cambodia Daily.