អាថ៌​កំបាំង​នៃសម្រស់ បើ​ស្ត្រីមិន​បានដឹងពិតជា​គួរ​ឱ្យ​ស្ដាយ!

ដើម្បីជាជំនួយក្នុងការស្វែងរកវិធីថែរក្សាសុខភាពសម្រស់ សម្រាប់ឱ្យមិត្តៗយុវវ័យ និងស្ត្រីសម័យថ្មីដែលកំពុងជួបប្រទះពីបញ្ហាសម្រស់។ យើងសូមផ្តល់នូវវិធីថែរក្សាសម្រស់មួយចំនួនដើម្បីឱ្យនារីសម័យថ្មីកាន់តែពេញចិត្តនឹងខ្លួនឯងជាមុន និងធ្វើប្រុសៗធ្លាក់ក្នុងអន្លង់ស្នេហ៍ ។

១. វិធីកោររោមជើងអោយមានភាពស្រស់ស្អាត
ការកោរោមជើងប្រហែលជាអាចធ្វើឱ្យស្បែកជើងរបស់អ្នកមានភាពរលោង ដោយមិនបាច់រង់ចាំរយៈពេលយូរឡើយ។ ប៉ុន្តែ តើអ្វីដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានភាពរលើបរលោងនោះ?  វាជាវិធីល្អ ប៉ុន្តែសូមកុំអនុវត្តបែបនេះអី ព្រោះនៅពេលក្រោយវាអាចធ្វើឱ្យមានរោមជើងកាន់តែក្រាស់ សូមអ្នកប្រើក្រែមបន្ទន់សក់ធម្មតានោះនិងមានភាពខុសប្លែក។ ដំបូងត្រូវយកក្រែមបន្ទន់សក់មកលាបលើជើងរបស់អ្នក រួចចាំកោររោមជើងតាមក្រោយ។ ពេលនោះអ្នកនិងមានអារម្មណ៍ថាស៊ិចស៊ីក្នុងរយៈពេលលឿនជាទីបំផុត។
២. ផ្លែត្រសក់អាចបំបាត់ភាពស្មុគស្មាញ
អ្នកប្រហែលជាធ្លាប់បានដឹងហើយថា ផ្លែត្រសក់ពិតជាមានគុណសម្បត្តិយ៉ាងណានោះ ប៉ុន្តែអ្នកប្រហែលមិនដឹងទេថា ផ្លែត្រសក់អាចកាត់បន្ថយភាពតានតឹងបាននោះទេ។  វាគឺមានក្លិនដែលអាចបង្កើតឱ្យអ័រម៉ូននៅក្នុងខួរក្បាលមានភាពស្រស់ស្រាយ។ នៅពេលអ្នកត្រលប់មកផ្ទះវិញ បើមានអារម្មណ៍ស្មុគស្មាញនោះ សូមកាត់ ត្រសក់ជាបន្ទះស្តើងៗ ហើយដាក់វានៅលើភ្នែករបស់អ្នក។ នោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាត្រជាក់ ហើយជួយឱ្យអារម្មណ៍របស់អ្នកធូរស្រាល និងកាត់បន្ថយការហើមភ្នែក ឬក្តៅភ្នែករបស់អ្នកផងដែរ។
៣. ទឹកក្រូចឆ្មាអាចជួយឲ្យក្រចករបស់សស្អាត
ដូចគ្នាដែរ ក្រូចឆ្មាប្រហែលជាអ្នកបានដឹងពីគុណសម្បត្តិរបស់វាមិនតិចទេ។ ពិតណាស់ ក្រូចឆ្មាគឺមានប្រសិទ្ធភាពក្នុងការព្យាបាលមុន ស្នាម ក្រូចឆ្មាគឺអាចដោះស្រាយបាន។ ទោះជាយ៉ាងណាក៏ដោយប្រហែលជាមានមនុស្សតិចតួចបំផុត ដែលបានដឹងអំពីឥទ្ធិពលរបស់ក្រូចឆ្មា ដែលអាចធ្វើឱ្យក្រចករបស់យើងមានព៌ណស និងរឹងមាំ។ គ្រាន់តែដាក់ក្រចករបស់យើងចុះទៅក្នុងទឹកក្រូចឆ្មានោះ អ្នកនឹងបានឃើញនូវភាពជាក់ស្តែង ដោយខ្លួនឯងផ្ទាល់ ពីព្រោះថានៅក្នុងក្រូចឆ្មាមានសារជាតិអាស៊ីត ដែលអាចធ្វើឱ្យក្រចកមានព៌ណ ស និងរឹងមាំ ។
៤. ស្រាបៀរអាចបង្កើនឱ្យសក់មានទម្ងន់
បញ្ហាសក់ផុយស្រួយ និងសក់ខ្សោយគឺត្រូវបានដោះស្រាយល្អបំផុត ដោយការលាងជម្រះជាមួយស្រាបៀរ។ ជាតិអាកុលនៅក្នុងស្រាបៀរអាចបន្ថែមនូវភាពរស់រវើកដល់សក់ ជាមួយសក់ដែលមានពន្លឺចែងចាំង។ ធ្វើការម៉ាស្សាសក់ជាមួយស្រាបៀរ បន្ទាប់មកយកកន្សែងមករុំនៅលើក្បាលរបស់អ្នក ទុករយៈពេលប៉ុន្មានជា ២ ឬ ៣ នាទីរួចយកសាប៊ូធ្វើការកក់សក់របស់យើងជាការស្រេច។
៥. ឡេលាបមុខអាចជាម្សៅទ្រនាប់បាន
នៅពេលបច្ចុប្បន្នយុវវ័យនិយមចូលចិត្តផាត់មុខមុនពេលចេញទៅក្រៅ ។ ប៉ុន្តែពួកគេមិនថាកំដៅថ្ងៃមានផលប៉ះពាល់ខ្លាំងចំពោះស្បែកមុខប៉ុនណាឡើយ។ សូមអ្នកចងចាំថាប្រភេទឡេនាពេលបច្ចុប្បន្នពិតជាមានច្រើនណាស់ ប៉ុន្តែអ្នកគួរគប្បីជ្រើសប្រភេទឡេណាដែលមានសារធាតុ អេសភីអេហ្វ មានកម្រិតចាប់ពី ១៥ ទៅ ៣០ ពីព្រោះវាមានភាពសមស្រប និងអាចថែរក្សាស្បែកមុខពីកំដៅថ្ងៃបាន។ ដូចនេះរាល់ពេលដែលអ្នកចេញទៅក្រៅដែលស្ថិតនៅក្រោមកំដៅគួរគប្បី ប្រើវាជាប្រភេទម្សៅទ្រនាប់ បន្ទាប់មកសូមផាត់ម្សៅផាត់តាមក្រោយ ពីព្រោះអាចធ្វើឱ្យស្បែកមុខការពារពីកំដៅថ្ងៃ និងរក្សាសំណើមស្បែកមុខបានល្អ។
៦. ថ្នាំដុសធ្មេញអាចកាត់បន្ថយមុននៅលើផ្ទៃមុខ

ថ្នាំដុសធ្មេញ គឺមានភាពត្រជាក់នៅពេលដាក់វានៅលើស្បែក នេះជាហេតុផលដែលអាចឱ្យយើងប្រើថ្នាំដុសធ្មេញក្នុងការព្យាបាលបញ្ហាមុនបានយ៉ាងល្អ និងគ្មានភាពប៉ះពាល់។ ចំពោះបញ្ហាមុនខ្ទុះ ថ្នាំដុសធ្មេញ នេះក៏អាចត្រូវបានប្រើដើម្បីកាត់បន្ថយការរលាកស្បែកដែលបង្កឡើង ដោយមុនប្រភេទនេះយ៉ាងមានប្រសិទ្ធភាព។   វាជាការល្អបំផុតដើម្បីប្រើថ្នាំដុសធ្មេញសម្រាប់ការព្យាបាលបញ្ហាមុន៕

ប្រភព៖ khmerpropey
  • អាថ៌​កំបាំង​នៃសម្រស់ បើ​ស្ត្រីមិន​បានដឹងពិតជា​គួរ​ឱ្យ​ស្ដាយ!已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: