រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​

Videos


រ៉េត ស៊ូហ្សាណា កូនក្រុមដ៏លេចធ្លោរបស់ ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ បានធ្វើឱ្យកក្រើករញ្ជួយដល់បណ្ដាញទំនាក់ទំនងសង្គមមិនធម្មតាឡើយ ចំពោះសមត្ថភាពច្រៀងចម្រៀងជាភាសាបរទេសរបស់នាង តែថ្មីៗនេះនាងបែរជាទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជនទៅវិញ ព្រោះតែនាងមិនច្រៀងបទចម្រៀងជាភាសាជាតិ ដូចដែលមហាជនបានទាមទារ ។

រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​

ដូចជានៅក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Angella mayuraNic បានធ្វើការរិះគន់ចំៗដោយសសេរជាអក្ខរាដ៏វែងអន្លាយទៅកាន់ក្មេងស្រី រ៉េត ស៊ូហ្សាណា ទាំងអារម្មណ៍ក្ដៅក្រហាយ ព្រោះគណនីមួយនេះ មិនពេញចិត្តនឹង ក្មេងស្រីវ័យ ១៦ ឆ្នាំ រូបនេះ ដែលបានបកស្រាយចម្រៀងជាភាសាបរទេសគ្រប់វគ្គនៃការបង្ហាញវត្តមាននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ នោះ ។

រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​

បើទោះជាពេលកន្លងមក រ៉េត ស៊ូហ្សាណា ទទួលរងព្រនង់ពីរឿងដែលនាងមិនព្រមច្រៀងចម្រៀងជាភាសាជាតិ ក៏ដោយ ក៏គ្រប់វគ្គ ដែលនាងឡើងបង្ហាញសមត្ថភាពនៅក្នុងកម្មវិធី គឺនាងតែងតែឆ្លងផុតទៅយ៉ាងរលូន ហើយមានសំឡេងបោះឆ្នោតគាំទ្រដល់រូបនាងដើម្បីឆ្លងទៅវគ្គបន្ដយ៉ាងច្រើនលើសលប់ទៀតផង ។ ចង់ដឹងថា តើការបង្ហាញសមត្ថភាពនៅវគ្គក្រោយៗ រ៉េត ស៊ូហ្សាណា នឹងឆ្លើយតបដល់មហាជន ដែលចង់ឱ្យរូបនាង បកស្រាយចម្រៀងជាភាសាជាតិយ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នាបន្ដទៀតតែប៉ុណ្ណោះ ៕ ភូមិន្ទ

រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​
រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​
រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​
រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​
រ៉េត ស៊ូ​ហ្សា​ណា រង​ព្រនង់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ចាស់ដៃ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត