ក្រុម 2NE1 នឹងមាន​សមាជិក​ថ្មី​មក​ជំនួស​នាង មីន​ហ្ស៊ី​

Videos


បន្ទាប់ពីអតីតសមាជិកក្រុម 2NE1 នាង មីនហ្ស៊ី (Minzi) សម្រេចចិត្តចាកចេញពីក្រុម និង ដើរចេញផលិតកម្ម YG Entertainment រួចមកស្រាប់តែពេលថ្មីៗនេះមានអ្នកគាំទ្រមួយចំនួនធំបានសួរដេញដោលពីស្ថានភាពទៅថ្ងៃអនាគតរបស់ក្រុមចម្រៀងល្បីល្បាញមួយនេះ ។ វាជារឿងធម្មតាទេសម្រាប់ក្រុមចម្រៀង 2NE1 ដែលធ្លាប់មានសមាជិក ៤ នាក់ ហើយក្រោយពីមានម្នាក់ដើរចេញពីក្រុម គឺតែងតែធ្វើឲ្យមហាជនជាច្រើនសួរថា «តើ 2NE1 គួរតែមានសមាជិកថ្មីម្នាក់ទៀត ឬមួយនៅតែបន្តជាមួយសមាជិកក្រុមតែ ៣ នាក់?» ។

ក្រុម 2NE1 នឹងមាន​សមាជិក​ថ្មី​មក​ជំនួស​នាង មីន​ហ្ស៊ី​

ទាក់ទងជាមួយសំណួរនេះដែរ អ្នកតំណាងផលិតកម្ម YG Entertainment លោក យ៉ាំង យ៉ុនស៊ុក (Yang HyunSuk) បានផ្ដល់បទសម្ភាសនៅក្នុងកម្មវិធី «X Sports News» កាលពីពេលថ្មីៗនេះថា សព្វថ្ងៃខាងផលិតកម្ម YG កំពុងគិតថាតើគួរដាក់សមាជិកថ្មីម្នាក់ទៀតទៅក្នុង 2NE1 ឬ គួរតែបន្តជាមួយសមាជិកក្រុម ៣ នាក់ដដែល ។ ប៉ុន្តែទោះជាយ៉ាងណាលោក យ៉ាំង យ៉ុនស៊ុក បានបន្ថែមថា «ក្រុម 2NE1 នឹងមានសមាជិកថ្មីម្នាក់ទៀតដើម្បីបន្តនៅក្នុងវិស័យចម្រៀង K-pop» ៕ (ប្រភព៖ កូរ៉េប៊ូ) កុសល

ក្រុម 2NE1 នឹងមាន​សមាជិក​ថ្មី​មក​ជំនួស​នាង មីន​ហ្ស៊ី​
ក្រុម 2NE1 នឹងមាន​សមាជិក​ថ្មី​មក​ជំនួស​នាង មីន​ហ្ស៊ី​