មេធាវី​ម្នាក់ ត្រូវ​នាំទៅ​កាន់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ភ្នំពេញ:
លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មាន ប្រសាសន៍ ប្រាប់​គេហទំព័រ CEN នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា នេះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំខ្លួន​មេធាវី​ម្នាក់ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​ករណី​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា នេះ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា "​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំខ្លួន​មេធាវី​មក ពាក់ព័ន្ធ​ក្នុង​សមត្ថកិច្ច អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​សមត្ថកិច្ច​ការងារ​ប្រឆាំង​អំពើពុករលួយ​"​។ ប៉ុន្តែ​ចំពោះ​ឈ្មោះ​មេធាវី​ដដែល ត្រូវបាន​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៣១ ឧសភា នេះ គឺ​មិនទាន់​ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ បង្ហាញ​ឈ្មោះ​នៅឡើយ​ទេ​៕V​/S