CNRP នឹង​ឲ្យអ្នក​ផ្ដិតមេដៃ​ទាំងអស់​បង្ហាញខ្លួន បើសិន​មាន​ករណី​រកឃើញថា​ក្លែងក្លាយ និពន្ធដោយ : រឿន ភារុន       May-31-2016, 5:43 pm         3004

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377CNRP នឹង​ឲ្យអ្នក​ផ្ដិតមេដៃ​ទាំងអស់​បង្ហាញខ្លួន បើសិន​មាន​ករណី​រកឃើញថា​ក្លែងក្លាយគណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​ជឿ​លើ​ព័ត៌មាន​ដែល​លេច​ឮថា ស្នាម​មេដៃ​អ្នកគាំទ្រ ដែល​ខ្លួន​បានដាក់​ថ្វាយ​ជូន​ព្រះមហាក្សត្រ ជា​ស្នាម​មេដៃ​ក្លែងក្លាយ​នោះឡើយ ដោយ​គណបក្ស​ចាត់ទុក​ព័ត៌មាន​ជា​រឿង​មិន​ពិត។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ៊ូ ច័ន្ទ​ឫទ្ធិ អះអាងថា ការដាក់​ញត្តិ ដោយមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង១៧ម៉ឺន​នាក់ ដាក់ថ្វាយ​ព្រះមហាក្សត្រ គឺជា​ស្នាម​មេដៃ​ពិត​ត្រឹមត្រូវ។ លោក អ៊ូ ច័ន្ទ​ឫទ្ធិ អះអាងថា បើសិនជា​មន្ត្រី​បរមរាជវាំង​មានការ​សង្ស័យ ហើយ​បង្កើត​ក្រុម​អ្នកត្រួតពិនិត្យ​លើ​ស្នាម​មេដៃ​នេះ លោក​នឹង​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន​ចំនួន១៧ម៉ឺន​នាក់ ដែល​បាន​ផ្តិតមេដៃ​នោះ​ទៅ​បង្ហាញ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស។

ថ្លែង​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្ងៃនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា៖«ខ្ញុំ​ឮ​ព័ត៌មាន​ភាពមិនប្រក្រតី​ស្នាម​មេដៃ​តាមរយៈ​សារព័ត៌មាន​ដែរ។ ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ពិតមែន ខ្ញុំ​ស្នើ​អាជ្ញាធរ និង​អ្នកត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ស្នាម​មេដៃ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជាង១៧ម៉ឺន​នាក់​នេះ ឬ​ច្រើនជាង​នេះ​ក៏បាន​ដែរ ទៅ​ផ្ទៀងផ្ទាត់​ស្នាម​មេដៃ​នៅមុខ​ព្រះបរមរាជវាំង​ទាំងអស់គ្នា»។

កាលពី​ថ្ងៃទី៣០ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ញត្តិ​ពី​គាំទ្រ​តាម​បណ្ដាល២៥ រាជធានី ខេត្ត ចំនួន១៨ដុំ និង​ស្នាម​មេដៃ​ជាង១៧នាក់ ដាក់ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍​បន្ធូ​បន្ថយ​ភាព​តានតឹង​នយោបាយ ជាពិសេស​ករណី​ឯកឧត្តម កឹម សុខា និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការចោទប្រកាន់​ពី​តុលាការ​នៅពេលនេះ៕