តួអង្គ​វីរបុរស​ញញួរ​សិល្ប៍ និង ប្អូនប្រុស​បង្កើត មិនសូវ​ត្រូវ​គ្នា ?

Videos


តារាសម្តែងប្រុសដ៏ល្បីឈ្មោះ លោក Chris Hemsworth ឬភាគច្រើនស្គាល់ថា វីរបុរសញញួរសិល្ប៍ Thor ត្រូវបានប្អូនប្រុសបង្កើត តារាសម្តែង Liam Hemsworth ប្រាប់ថា អ្នកទាំងពីរមិនសូវត្រូវរ៉ូវគ្នាប៉ុន្មានទេ ។

តួអង្គ​វីរបុរស​ញញួរ​សិល្ប៍ និង ប្អូនប្រុស​បង្កើត មិនសូវ​ត្រូវ​គ្នា ?

ថ្វីបើអ្នកទាំងពីរជាបងប្អូនបង្កើត និង ចូលចិត្តស្រឡាញ់វិស័យសិល្បៈដូចគ្នាក្តី ក៏ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកមិនល្អដូចអ្នកគាំទ្រគ្រប់គ្នាគិតនោះទេ ព្រោះភាគច្រើនអ្នកទាំងពីរមានមតិផ្ទុយ ជាពិសេសចូលចិត្តធ្វើអ្វីតាមតែទំនើងចិត្តខ្លួន និង ក្បាលរឹងថែមទៀតផង ។ លោក Liam បានប្រាប់ទៅទស្សវដ្តីអាមេរិកមួយថា «Chris និង ខ្ញុំមានបុគ្គលិកលក្ខណៈស្រដៀងគ្នា ពួកយើងសុទ្ធតែក្បាលរឹង ហើយយើងក៏ឧស្សាហ៍ឈ្លោះប្រកែកគ្នាដែរ កាលពីនៅក្មេង តែរហូតដល់ខ្ញុំចូលថ្នាក់វិទ្យាល័យ ទើបជម្លោះមិនសូវកើតមាន ។

តួអង្គ​វីរបុរស​ញញួរ​សិល្ប៍ និង ប្អូនប្រុស​បង្កើត មិនសូវ​ត្រូវ​គ្នា ?

ខ្ញុំពិតជាកោតសរសើរ Chris ណាស់ ហើយទោះបីជាគាត់ជាបងប្រុសខ្ញុំមែន តែគាត់ដូចជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្ញុំអញ្ជឹង» ។ លោក Liam ក៏បានបញ្ជាក់ទៀតដែរថា «ការប្រកួតប្រជែងរវាងខ្ញុំ និង Chris តែងតែកើតមានជារឿយៗ ជាពិសេសសម្រាប់តួអង្គក្នុងខ្សែភាពយន្តល្បីៗមួយចំនួន តែយ៉ាងណាក្តី ទំនាស់ចំពោះរឿងនេះ មិនដែលកើតឡើងទេ ហើយដោយសារតែ Chris មានអាយុច្រើន មានបទពិសោធច្រើន ទើប Chris ឧស្សាហ៍មានមុខក្នុងខ្សែភាពយន្តល្បីៗច្រើនជាងខ្ញុំ តែខ្ញុំក៏មិនដែលច្រណែនគាត់ដែរ» ។ 

តួអង្គ​វីរបុរស​ញញួរ​សិល្ប៍ និង ប្អូនប្រុស​បង្កើត មិនសូវ​ត្រូវ​គ្នា ?

គួររំឭកដែរថា តារាសម្តែងទាំងពីររូបសុទ្ធតែមានភាពលេចធ្លោនៅអាមេរិក តែដោយសារលោក Chris ច្រើនចេញមុខសម្តែងខ្សែភាពយន្តល្បីច្រើន ទើបកេរ្តិ៍ឈ្មោះគាត់សាយភាយដល់ក្រៅប្រទេស ៕ ថាវរិទ្ធ (ប្រភព ៖ឡបលីផប)

តួអង្គ​វីរបុរស​ញញួរ​សិល្ប៍ និង ប្អូនប្រុស​បង្កើត មិនសូវ​ត្រូវ​គ្នា ?
តួអង្គ​វីរបុរស​ញញួរ​សិល្ប៍ និង ប្អូនប្រុស​បង្កើត មិនសូវ​ត្រូវ​គ្នា ?
តួអង្គ​វីរបុរស​ញញួរ​សិល្ប៍ និង ប្អូនប្រុស​បង្កើត មិនសូវ​ត្រូវ​គ្នា ?
តួអង្គ​វីរបុរស​ញញួរ​សិល្ប៍ និង ប្អូនប្រុស​បង្កើត មិនសូវ​ត្រូវ​គ្នា ?
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត