CEO Master Club បង្កើតមូលនិធិជួយដល់និស្សិតក្រីក្រ ដែលត្រៀមប្រលងបាក់ឌុប

CEO Master Club បង្កើតមូលនិធិជួយដល់និស្សិតក្រីក្រ ដែលត្រៀមប្រលងបាក់ឌុប



CEO Master Club បាន​បង្កើត​កម្មវិធី​ផ្តល់​មូលនិធិ​ជួយ​ដល់​និស្សិត​ក្រីក្រ​ដែល​នឹង​ត្រៀមខ្លួន​ប្រលង​បាក់​ឌុប សម្រាប់​ឆ្នាំ ២០១៦នេះ និង​និស្សិត​មកពី​បណ្តា​ខេត្តផ្សេងៗនៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​កម្មវិធី​នេះ បានប្រកាស​ឡើង​កាលពី​ថ្ងៃទី៣០ ខែ​ឩ​សភា ឆ្នាំ២០១៦ ដោយ​លោក អោម សេង​បូរ៉ា ស្ថាន​និក CEO Master Club។

លោក អោម សេង​បូរ៉ា ស្ថាបនិក CEO Master Clubបាន​ឲ្យ​ដឹងថា  កម្មវិធី​ស្វែងរក​មូលនិធិ​ដែល​រៀបចំឡើង ដោយ CEO Master Clubនេះ បង្កើតឡើង​ដើម្បី​បន្ថែម​ក្នុង​ការងារ​សង្គម ហើយ​កម្មវិធី​នេះ​ស្វែងរក​មូលនិធិ​ជួយ​ដល់​និស្សិត​ក្រីក្រ​ដែល​ត្រៀមប្រលង​បាក់​ឌុប​ជម្រុញ​ឲ្យ​ការសិក្សា​គាត់​បាន​ខ្លាំង​ថែមទៀត។

លោក​បាន​បន្តថា យើង​ចង់​រួមចំណែក​ក្នុង​សង្គមជាតិ ហើយ​ពិសេស​ជួយប្អូនៗមកពី​បណ្តា​ខេត្ត​ដែល​គ្មាន​ថវិកា​រៀនសូត្រ​មុន​ត្រៀមប្រលង​បាក់​ឌុប​ឆ្នាំ​ខាងមុខនេះ។ មូលនិធិ​នេះ​មាន​គោលដៅ​ល្អ​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​របស់ CEO Master Club ហើយ​យើង​នឹង​បន្តសកម្មភាព​នេះ​ឲ្យ​បានយូរ​អង្វែង​ដើម្បី​ជួយ​ដល់​និស្សិត​កម្ពុជា​យើង។

លោក​បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី១ហើយ​ដែល CEO Master Clubបានរៀបចំ​កម្មវិធី​នេះ​ឡើង ហើយ​យកទៅ​អនុវត្តន៍​ដល់​និស្សិត​ក្រីក្រ​កម្ពុជា​យើង។ លើសពីនេះ​បេសកកម្ម​របស់​យើង​ចង់​ឲ្យ​និស្សិត​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​អាច​មានឱកាស​រៀនសូត្រ​បន្ថែម​ទៀ​មុន​ប្រលង​សញ្ញាបត្រ​បាក់​ឌុប​នៅ​ឆ្នាំ​ថ្មី​ខាងមុខនេះ ។

CEO Master Club មិន​ត្រឹមតែ​ប្រមូលផ្តុំ​ដោយ​អ្នកជំនួញ និង​ម្ចាស់​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ហើយ​ជា​ស្ថាប័ន​បណ្តុះបណ្តាល​ដល់​ពាណិជ្ជករ​ឬ​ម្ចាស់​អាជីវកម្ម​កម្ពុជា​ឲ្យ​មាន​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង នឹង​បង្កើន​ផលិតភាព​ខ្ពស់ជាង​មុន។ លើសពីនេះ​ក៏បាន​បង្វឹក​ដល់​សហគ្រិន​ក្នុងស្រុក​ឲ្យ​អាជីវកម្ម​ពួកគាត់​មាន​លក្ខណៈ​ស្តង់ដារ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុងស្រុក​រឹងមាំ៕