កូនប្រុស​២​នាក់​ពាក់​ផ្កាយ​២​ទាហាន​របស់​មេ​ ACU​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ទ្វេ​

​កូនប្រុស​២​នាក់​របស់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ដែល​ពាក់​ផ្កាយ​២​ទាហាន​ គឺ​លោក​ឧត្តមសេនីយ៍ទោ​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៤៧៧​ និង​លោក​ឧត្តមសេនីយ៍ទោ​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្ត​លេ​២៣១៧០២​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​ ដោយសារ​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ "​ទ្វេ​"​ មាន​ឋានៈ​ជា​ឯកឧត្តម​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ និង​នៅ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ (​គជ​ប​ភ​)​ ផង​ ។​

​ឯកឧត្តម​ផ្កាយ​២​ទាហាន​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ និង​ឯកឧត្តម​ផ្កាយ​២​ទាហាន​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ ត្រូវជា​កូនប្រុស​បង្កើត​របស់​មេ​ ACU​ ទទួល​បានការ​តែងតាំង​ជា​សមាជិក​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ (​គជ​ប​ភ​)​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦០៦​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​រយៈពេល​មិន​ដល់​១​ឆ្នាំ​ក្រោយមក​ ឯកឧត្តម​ផ្កាយ​២​ទាហាន​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ ទទួល​បានការ​តែងតាំង​ជា​ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​ឯកឧត្តម​ផ្កាយ​២​ទាហាន​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ ទទួល​បានការ​តែងតាំង​ជា​ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៤១៧​ ចុះ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ឆ្នាំ​២០១១​កន្លង​ទៅ​ លោកនាយ​ទាហាន​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ និង​លោកនាយ​ទាហាន​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ត្រូវជា​ឪពុក​ និង​ត្រូវជា​មេ​ ACU​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៩៦​ ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១១​ ។​

​លោក​ឧត្តមសេនីយ៍​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៧០២​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ និង​លោក​វរសេនីយ៍​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៤៧៧​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១១/៤៩២​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១១​ (​ក្រោយ​ពេល​ទទួល​បានការ​តែងតាំង​មុខ​តំណែង​នៅ​ ACU​ ក្នុង​ឋានៈ​ជា​ឯកឧត្តម​)​ ។​

​ក្រោយមក​ លោក​ឧត្តមសេនីយ៍​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៧២៨​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​ក្រៅពី​មាន​ឋានន្តរស័ក្តិ​ និង​មុខងារ​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ គឺ​លោក​ឧត្តមសេនីយ៍​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ ក៏​ធ្លាប់​កាន់កាប់​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ ឡុ​ង​ សូ​រិ​យា​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ (Long​ Sorya​ Import​ Export​ Co.,​ Ltd.)​ ផង​ដែរ​ ៕​

កូនប្រុស​២​នាក់​ពាក់​ផ្កាយ​២​ទាហាន​របស់​មេ​ ACU​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ទ្វេ​

កូនប្រុស​២​នាក់​ពាក់​ផ្កាយ​២​ទាហាន​របស់​មេ​ ACU​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ទ្វេ​

កូនប្រុស​២​នាក់​ពាក់​ផ្កាយ​២​ទាហាន​របស់​មេ​ ACU​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ទ្វេ​កូនប្រុស​២​នាក់​ពាក់​ផ្កាយ​២​ទាហាន​របស់​មេ​ ACU​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ទ្វេ​

Related