សេពគ្រឿងស្រវឹងទាំងពោះទទេ បំផ្លាញ់​ថ្លើម​លឿន​បំផុត

បុរសភាគច្រើនតែងតែមានទម្លាប់សេពគ្រឿងស្រវឹងពីរទៅបីពែង បន្ទាប់ពីចេញមកធ្វើការទាំងពោះទទេ (មិនទាន់ញ៉ាំអាហារ)។ ប៉ុន្តែតើអ្នកដឹងទេថា ទម្លាប់បែបនេះបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាពថ្លើម។

ផ្ទុយទៅវិញប្រសិនបើក្រពះរបស់អ្នកពោរពេញទៅដោយអាហារវិញនោះ វានឹងជួយបង្ការពីផលប៉ះពាល់នៃគ្រឿងស្រវឹង និងការស្រូបរបស់ក្រពះ ដែលធ្វើឲ្យការប្រមូលផ្តុំនៃជាតិអាកុលក្នុងឈាមមានកម្រិតទាប។ មិនតែប៉ុណ្ណោះ អង់ស៊ីនរបស់ថ្លើមមានសមត្ថភាពអាចបំបែកជាតិស្រវឹងបាន។

ឆ្លងកាត់តាមរយៈការពិសោធន៍របស់អ្នកជំនាញរួចមករកឃើញថា ជាតិអាកុលបង្កគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់ថ្លើម ចំពោះអ្នកណាដែលទទួលទាំងពោះទទេ។ ដូច្នេះហើយ មុនពេលទទួលទានគ្រឿងស្រវឹង អ្នកគួរតែបរិភោគអាហារខ្លះ ដើម្បីជៀសវាងបញ្ហាដល់ក្រពះ និងថ្លើម៕

ប្រភព៖ khmerpropey

  • សេពគ្រឿងស្រវឹងទាំងពោះទទេ បំផ្លាញ់​ថ្លើម​លឿន​បំផុត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: