ហេតុអ្វី​ទន្លេ​តែង​បត់បែន​ ពុំព្រម​ហូរ​តាមផ្លូវត្រង់ភ្លឹង ?

ក្នុងម៉ោងបង្រៀនសិស្សគណមួយកាលពីបូរាណកាល គ្រូបានចង្អុលនៅលើផែនទី រួចសួរទៅសិស្សគណថាៈ រូបភាពទន្លេទាំងឡាយលើរូបភាពទាំងនោះ មានលក្ខណៈពិសេសអ្វី ? ។ សិស្សគណឆ្លើយព្រមៗគ្នាថាៈ ទឹកហូរបត់បែន ដោយពុំហូរចុះមកត្រង់ភ្លឹង ។

គ្រូបន្តសួរៈ ហេតុអ្វីបែបនេះ ? ឬ ថា ហេតុអ្វីវាពុំហូរត្រង់ ដោយចេះតែបត់បែនដូច្នេះ ?

ហេតុអ្វី​ទន្លេ​តែង​បត់បែន​ ពុំព្រម​ហូរ​តាមផ្លូវត្រង់ភ្លឹង ?

សិស្សគណចាប់ផ្តើមពិភាក្សាផុសផុលៈ “ព្រោះបើបត់បែន នោះទន្លេវានឹងវែងជាង ផ្ទុកទឹកបានច្រើនជាង ។ អ្នកខ្លះទៀតថា ដោយសារតែបត់បែនដូច្នេះ ទើបពេលទឹកជន់ ទន្លេពុំឡើងខ្ពស់ ហើយពន្លិចទីទួលព្រោះច្រាលមកក្រៅ…” ។ ក្រុមចុងក្រោយលើកឡើងថា ដោយសារទន្លេបត់បែន វាវែង នាំឲ្យបរិមាណទឹកតាមកំណាត់ទន្លេនីមួយៗ វាតិច ធ្វើឲ្យសម្ពាធទឹកថយចុះ ហេតុនេះ ការពារកុំឲ្យច្រាំងទន្លេវាបាក់! ។

គ្រូបន្លឺមួយៗថាៈ “អ្នកទាំងអស់និយាយសុទ្ធតែត្រូវ” ។ ចំណែក ខ្ញុំៗ ចាត់ទុកថាៈ ទន្លេត្រូវតែហូរវៀង ព្រោះនេះជារឿងធម្មតា ។ ប្រសិនបើវាត្រង់ភ្លឹង ទើបជារឿងគួរឲ្យឆ្ងល់ ។ ក្នុងដំណើរឆ្ពោះទៅមុខរបស់ទន្លេទាំងឡាយ សុទ្ធតែប្រទះនូវឧបសគ្គច្រើនយ៉ាង ខ្លះក៏រំលងផុត រីឯខ្លះទៀត ពុំអាចរំលងផុត ។ ហេតុនេះ ទន្លេមានតែជម្រើសហូរវៀង ដើម្បីគេចពីឧបសគ្គ ។ គោលដៅសំខាន់គឺ បន្តបាននូវដំណើរទៅដល់ទីចុងក្រោយ គឺរលាយចូលសមុទ្រ ។

គ្រូក្រឡេកមើលសិស្ស រួចសង្កត់ធ្ងន់ថាៈ “ជីវិតមនុស្សក៏ដូច្នេះដែរ ។ ឧបសគ្គ កាលំបាក ក្នុងជីវិតជារឿងធម្មតា ។ កុំទុនិដ្ឋិនិយម អស់សង្ឃឹម ដកដង្ហើមធំ ខ្វាយខ្វល់ រួចបោះបង់គោលដៅចោល បែបនេះទើបជាអកប្បកិរិយារស់នៅប្រសើរបំផុត ។ ពុំខុសអ្វីនឹងចរន្តទន្លេ ដែលវាពុំចុះញ៉មនឹងការលំបាក ការប្រឈម ហើយព្យាយាមរុលទៅមុខ ឆ្ពោះទៅកាន់មហាសាគរ” ។ ។

គ្មានកម្រាលព្រំដែលក្រាលស្រាប់ៗ សំរាប់ជីវិតមនុស្សម្នាក់ៗទេ ឧបសគ្គ ការលំបាក និងការប្រឈមនានា ជាម៉ែត្រសំរាប់វាស់ស្ទង់ អត្ថន័យនៃគោលដៅយ ហើយអ្នកចាំបាច់ត្រូវព្យាយាមឆ្លងកាត់ នោះយើងនឹងទៅដល់កន្លែងដែលត្រូវទៅ ៕