ព្រះមហាក្សត្រខ្មែរ គ្រោងយាងទស្សនកិច្ច នៅប្រទេសចិន រយៈពេល៣ថ្ងៃ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រនៃកម្ពុជា គ្រោងនឹងយាងធ្វើព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន នេះបើយោងតាមមន្រ្តីព្រះបរមរាជវាំង ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះ។

មន្រ្តីព្រះបរមរាជវាំងរូបនោះបានបញ្ជាក់ថា ព្រះករុណា នឹងយាងចាកចេញពីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនា នឹងយាងត្រឡប់មកវិញនៅថ្ងៃទី០៤ ខែមិថុនា ពោលគឺ ២យប់ ៣ថ្ងៃ៕

ព្រះមហាក្សត្រខ្មែរ គ្រោងយាងទស្សនកិច្ច នៅប្រទេសចិន រយៈពេល៣ថ្ងៃ

ប្រភពៈ freshnewsasia