រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​

Videos


រតនៈ ពិសី បានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីនៅព្រឹកថ្ងៃស្អែកនេះ ដោយមានតារាចម្រៀងចំនួនប្រាំរូប ដែលបានរួមដំណើរទៅជាមួយនាង ។ នៅមុនពេលចេញដំណើរទៅសម្តែងនៅប្រទេសអូស្ត្រាលី រតនៈ ពិសី បានចេញសម្តែងតាមការប្រគតុំតន្ត្រីនានា ។ បើតាមគម្រោង រតនៈ ពិសី ត្រូវសម្តែងនៅប្រទេសអូស្ត្រាលី រយៈពេលមួយខែ ពីព្រោះនាងត្រូវវិលត្រឡប់មកវិញ តាមពេលវេលាកំណត់ ដើម្បីបំពេញការងារមួយចំនួន ដែលបានគ្រោងទុក ។

រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​

រតនៈ ពិសី ធ្លាប់បានប្រាប់ថា ដោយសារតែជាប់ទទួលការងារទៅសម្តែងនៅក្រៅប្រទេស ទើបធ្វើឲ្យនាងពន្យាពេលនៅក្នុងការចូលច្រៀងនៅក្នុងផលិតកម្មធំមួយ ពេលត្រឡប់មកវិញ នាងនឹងបង្ហាញប្រាប់ថា នាងចូលច្រៀងក្នុងផលិតកម្មនោះ ។ រតនៈ ពិសី ត្រូវបានទស្សនិកជនស្គាល់ខ្លាំង បន្ទាប់ពីនាងបានបែកបាក់ជាមួយគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា អតីតគូស្នេហ៍របស់នាង បានទៅស្នេហាជាមួយដៃគូថ្មីគឺស្រីស្អាត ធីណាតា ។

រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​

រតនៈ ពិសី មិនខ្វាយខ្វល់ពីរឿងស្នេហាទៀតទេ នាងព្យាយាមយកការងារសិល្បៈនិងការងាររកស៊ី ដើម្បី បំបាត់ទុកកង្វល់ទាំងឡាយ ពេលនេះ នាងមិនទាន់រកឃើញស្នេហាថ្មីនៅឡើយទេ ។ តាមប្រភពពត៌មានពីអ្នកសិល្បៈបានឲ្យដឹងថា រតនៈ ពិសី ជាតារាសិចស៊ី មិនខ្វះទេ បុរសតាមស្នេហ៍ សូម្បីតែពេលដឹងថា នាងត្រូវទៅសម្តែងនៅប្រទេសអូស្ត្រាលី ស្រាប់តែមានបុរសមួយចំនួនបានទាក់ទងសុំស្គាល់នាងពីចំងាយទៀតផង ៕ អាលីណា

រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​
រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​
រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​
រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​
រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​
រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​
រតនៈ ពិសី ចេញទៅ​អូស្ត្រាលី​ព្រឹកស្អែក​នេះ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត