ប្រើ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក​ច្រើន​មាន​ផលប៉ះពាល់​អ្វីខ្លះ​?

ប្រើ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក​ច្រើន​មាន​ផលប៉ះពាល់​អ្វីខ្លះ​?

​ផល​រំខាន​ជាទូទៅ នៃ​ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក​នោះគឺ វា​ច្រើន​ជះឥទ្ធិពល​អាក្រក់​ទៅលើ ប្រព័ន្ធ​រំលាយ អាហារ​។ ក្នុង​ចំណោម​មនុស្ស ១០​នាក់ បញ្ហា​នេះ​ច្រើន កើតមាន​ចំពោះ​មនុស្ស​ប្រហែល ម្នាក់​។

​ផល​រំខាន​ដែល​កើតមាន​ចំពោះ ប្រព័ន្ធ​រំលាយ​អាហារ​រួមមាន​ដូចជា​៖

  • ​មាន​ជំងឺ​។​
  • ​មាន​អារម្មណ៍​ថា​ឈឺចាប់​។​
  • ​រាគ​។​
  • ​មាន​អាការៈ​ហើមពោះ និង មិន​មាន​ការរំលាយ​អាហារ​។​
  • ​មាន​ការឈឺចាប់ នៅក្នុង​ពោះ​។​
  • ​មិនសូវ​ឃ្លាន​អាហារ​។​

 
​ផល​រំខាន​ទាំងនេះ ជាធម្មតា​គឺ​មាន​កម្រិត​ស្រាល​នោះទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ នៅពេលដែល អ្នក​បញ្ចប់​នូវ​ការព្យាបាល ដែល​បាន​ប្រើ​នូវ​ឱសថ​ទាំងនេះ​។​
 
​ប្រសិនបើ​អ្នក​បាន​ជួប​នឹង​រោគ​សញ្ញា ណា​បន្ថែម​លើស​ពីនេះ ដែល​មិន​ដូច​អ្វី ដែល​បាន​រៀប​មកពី ខាងលើនេះ នោះ​អ្នក​ត្រូវតែ​ធ្វើ​ការទំនាក់ទំនង​ទៅកាន់​គ្រូពេទ្យ ឬ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព របស់​អ្នក​។​

ប្រតិកម្ម​អា​លែ​ហ្សី​របស់​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក​
ប្រហែលជា​មាន​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស ១៥​នាក់ បាន​មានប្រតិកម្ម​អា​លែ​ហ្សី​ជាមួយនឹង ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក ជាពិសេស​គឺ ថ្នាំ​ប៉េណេ​ស៊ីលីន (penicillin ) និង សេ​ហ្វា​ឡូ​ស្ព​រី​ន (cephalosporins) ។ នៅក្នុង​ករណី​ភាគច្រើន ប្រតិកម្ម​អា​លែ​ហ្សី​គឺ អាច​មាន​កម្រិត​ពី​ស្រាល ទៅ មធ្យម និង មាន​ស្ថានភាព ដូចជា​៖

  • ​មាន​កន្ទួលរ​ម៉ាស់ ( បន្ទាល​ត្រ​អាក​) ។​
  • ​ក្អក​។​
  • ​មាន​សំលេង​ដក​ដង្ហើមងឺតៗ ។​
  • ​មាន​ភាព​តឹង​ណែន នៅក្នុង​បំពង់ក ដែល​អាច​នឹង​ធ្វើអោយ​មាន​ភាព​ពិបាក ក្នុង​ការដកដង្ហើម​។​

 
​ប្រតិកម្ម​អា​លែ​ហ្សី ដែល​មាន​កម្រិត​ពី​ស្រាល ទៅ មធ្យម​ទាំង​នេះ ជាធម្មតា អាច​ត្រូវបាន​គេ​ធ្វើការ ​ព្យាបាល​បាន ដោយ​ជោគជ័យ ដោយ​ការ​លេបថ្នាំ ពពួក antihistamines ។​
 
​តែ​ទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ ឬ ក៏​រោគសញ្ញា​របស់​អ្នក ហាក់​នឹង មិន​មាន​ភាព​ស្រាកស្រាន្ត​ពី​ការព្យាបាល​នេះ​ទេ នោះ​អ្នក​ត្រូវតែ ទៅ​ជួប​នឹង​គ្រូពេទ្យ ដើម្បី​ទទួលបាន ការណែនាំ​បន្ថែម​។
 
​នៅក្នុង​ករណី​ដ៏​កម្រ ( ដោយ​ធ្វើ​ការប៉ាន់ប្រមាណ ដែល​ស្ថិតនៅ​ចន្លោះ​រវាង ពី ១​ទៅ ៥ ក្នុង ចំណោម ១០០០០​ករណី​) ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក អាច​ធ្វើអោយ​អ្នក​ប្រើប្រាស់​វា ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ និង មានប្រតិកម្ម​អា​លែ​ហ្សី​ដែល​អាច​គម្រាមកំហែង​ដល់​អាយុជីវិត​បាន ដែល​វា​ត្រូវ​បាន​គេ​ហៅ ប្រតិកម្ម​ថ្នាំ ( anaphylaxis) ។ រោគសញ្ញា​សំខាន់ៗ​នៃ​ប្រតិកម្ម​ថ្នាំ​នេះ ជារឿយៗ​គឺ​កើតមាន ដូច ករណី​ខាងលើ​ដែរ និង អាច​បណ្តាលអោយ​៖

  • ​ចង្វាក់​បេះដូង ដើរ​ញាប់​។​
  • ​មាន​ការកើនឡើង​នូវ​ភាព​ពិបាក​ដកដង្ហើម ដោយសារតែ​មាន​ភាព​ហើមប៉ោង និង តឹង​ណែន នៅត្រង់​ក​។​
  • ​សម្ពាធ​ឈាម​មាន​ការកើនឡើង ឬ ចុះ​ទាប​ជាខ្លាំង ក្នុងពេល​ភ្លាមៗ ដែល​អាច​នឹង​ធ្វើអោយ អ្នក​មាន​អារម្មណ៍​ថា វិលមុខ និង វង្វេងស្មារតី​។​សន្លប់​។​

ប្រតិកម្ម​ថ្នាំ គឺជា​ស្ថានភាព​វេជ្ជសាស្ត្រ​សង្គ្រោះបន្ទាន់​មួយ ហើយ​ប្រសិនបើ​វា​មិន​មាន​ការព្យាបាល បាន​ភ្លាមៗ​នោះទេ វា​អាច​មាន​ការ​គម្រាមកំហែង​ដល់​អាយុ ជីវិត​របស់​ជនរងគ្រោះ ។ អ្នក​ត្រូវ​ធ្វើការ ទំនាក់ទំនង ទៅកាន់​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​អោយ​បាន​ភ្លាមៗ និង ស្នើរ​សុំ​ជំនួយ ប្រសិនបើ​អ្នក​គិតថា ខ្លួន​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ កំពុង​ស្ថិតក្នុង​ស្ថានភាព​ប្រតិកម្ម​ថ្នាំ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត  

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។