ព្រះមហាក្សត្រ នឹង​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ចិន​នៅ​ខែមិថុនា និពន្ធដោយ : ទេព អ៊ីវិសាល       May-31-2016, 7:39 pm         3754

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ព្រះមហាក្សត្រ នឹង​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ចិន​នៅ​ខែមិថុនា​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​បំពេញ​ព្រះរាជ​ទស្ស​កិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ចិន​តាម​ការយាង​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅ​ថ្ងៃទី​០២​ដល់​ថ្ងៃទី​០៤ ខែមិថុនា​ខាងមុខ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​ដកស្រង់​សេចក្តីប្រកាស នៅ​ថ្ងៃទី​៣០ ខែឧសភា របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ។​

​បើទោះជា​លោក Lu Kang មិនបាន​បញ្ជាក់​ពី​ការយាង​បំពេញ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ក៏ដោយ យោងតាម​ការបកស្រាយ​ទៅនឹង​សំណួរ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying  នឹងមាន​ជំនួប​ដោយ​លើក​ជជែក​ពី​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​។​

«​អស់​រយៈពេល​១១​ឆ្នាំ​មកហើយ​បើ​គិត​ចាប់ពី​ការយាង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចុងក្រោយ​របស់​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​ទៅកាន់​ប្រទេស​ស​ចិន​។ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ចិន​ផ្សេងទៀត នឹង​ជួប និង​ពិភាក្សា​ជាមួយនឹង​សម្តេច​សីហមុនី លើ​កិច្ចពិភាក្សា​ស៊ីជម្រៅ​ទាក់ទង​នឹង​ទំនាក់ទំនង​និង និង​បញ្ហា​នៃ​ផលប្រយោជន៍​ចិន និង​កម្ពុជា​»​។ នេះ​គឺជា​ការបកស្រាយ​របស់​លោកស្រី នាឱកាស​នៃ​ការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​៣០ ខែឧសភា​ម្សិលមិញ​។

ក៏បាន​បន្ថែម​ដែរ​ថា ចិន និង​កម្ពុជា គឺជា​អ្នកជិតខាង​, មិត្តភក្តិ​, ដៃគូ និង​បងប្អូន​ប្រុស​ល្អ​នឹង​គ្នា ។ លោកស្រី សង្កត់ធ្ងន់ថា «​ចិន ពិតជា​ផ្តល់​តម្លៃ​ខ្ពស់​លើ​ទំនាក់​ជាមួយនឹង​កម្ពុជា ហើយ ជឿជាក់ថា ការយាង​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​សីហមុនី នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​-​កម្ពុជា​ផងដែរ​»៕