អ្វីខ្លះ​ជា​សញ្ញា និង រោគសញ្ញា​នៃ​ការ​ចំលងរោគ​ក្រោយពេល​វះកាត់​?

អ្វីខ្លះ​ជា​សញ្ញា និង រោគសញ្ញា​នៃ​ការ​ចំលងរោគ​ក្រោយពេល​វះកាត់​?

ប្រសិនបើ​អ្នក​កំពុង​ជាសះស្បើយ​ពី​ការវះកាត់ នោះ​អ្នក​ប្រហែលជា​មាន​ការព្រួយបារម្ភ​ជាមួយនឹង ការវិវត្តន៍​មាន នូវ​ការ​ចំលងរោគ​នៅលើ​មុខរបួស ឬ នៅក្នុង​ឈាម​របស់​អ្នក​។ ការអនុវត្តន៍​តាម នូវ​វិធាន ការ​សមស្រប ក្នុងការ ការពារ​នូវ​ការ​ចំលងរោគ គឺ​ពិតជា​ចាំបាច់​សម្រាប់​អ្នក ប៉ុន្តែ​ការ​ធ្វើ​តាម​បាន​ត្រឹមត្រូវ ទាំងអស់នោះ គឺ​មិន​ធានា​ប្រាកដថា អ្នក​នឹង​មិន​មាន​ការ​ចំលងរោគ​នោះទេ ។​

នៅក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង បន្ទាប់ពី​ពេល​វះកាត់​រួច នោះ​អ្នក​ត្រូវតែ​តាមដាន​នូវមុខ​របួស​របស់ អ្នក​អោយ​បាន​ជា​រៀងរាល់ថ្ងៃ ដើម្បី​រក​មើល​នូវ​សញ្ញា​នៃ ការ​ចំលងរោគ​ណាមួយ ។ អ្នក​ប្រហែលជា នឹង​ចង់​ធ្វើការ វាស់​កំដៅ​អោយបាន​ជា​ប្រចាំ ជាពិសេស​គឺ​ស្ថិត​នៅក្នុង​ពេល ដូចៗ​គ្នា សម្រាប់​ពេល​មួយ ថ្ងៃៗ ដើម្បី​កត់សំគាល់​ពី សញ្ញា​នៃ​ការ​ចំលងរោគ​ណាមួយ អោយបាន​ឆាប់រហ័ស​មុនពេល​ដែល​វា រីក​រាលដាល​ធំ ។​

សញ្ញា និង រោគសញ្ញា​ជាទូទៅ នៃ​ការ​ចំលងរោគ​
មាន​ភាព​រសាប់រសល់​។ រោគ​សញ្ញា​មួយ ដែល​មាន​ជា​ទូទៅ នៃ​ការ​ចំលងរោគ​ជា​ប្រព័ន្ធ ឬ ជាការ ចំលង​រោគ ដែល​ធ្វើដំណើរ​នៅក្នុង​រាងកាយ​របស់​អ្នកនោះ គឺថា អ្នក​នឹង​មាន​អារម្មណ៍​ថា អស់កំលាំង និង គ្មាន​ថាមពល​ទាល់តែសោះ​។ អ្នក​អាច​នឹង​គេង​ច្រើនជាង​ពេល​ធម្មតា ឬ មិនមាន អារម្មណ៍​ថា ចង់​ធ្វើ​សកម្មភាព​ជា​ធម្មតា​របស់អ្នក នោះទេ​។ អារម្មណ៍​ទាំងនេះ ក៏​អាច​នឹង​មាន សភាព​ជា​ទូទៅ​ចំពោះ អ្នកជំងឺ ដែល​កំពុង​ជាសះស្បើយ​ពីមុខ​របួស​នៃ​ការវះកាត់ ដែល​មិន​មាន ការ​ចំលងរោគ​ផងដែរ​។ ប៉ុន្តែ​ភាពខុសគ្នា នោះ​គឺថា អ្នក​ដែល​មិន​មាន​ការ​ចំលងរោគ គឺ​នឹង​មាន អារម្មណ៍​ល្អប្រសើរ​ទៅៗ ជា​រៀងរាល់ថ្ងៃ ជាជាង​ការ​ដែល​មាន​អារម្មណ៍​ថា ល្អ​ក្នុង​រយៈពេល​តែ​ពី បី​ថ្ងៃ ហើយ​បែរជា​មាន​អារម្មណ៍​ថា អស់កំលាំង​វិញ​ភ្លាមៗ តាម​ដែល​នេះ​អាច​ជា​សញ្ញា នៃ​ការ ចំលង​រោគ ។​

​គ្រុ​នក្តៅ ។ មាន​គ្រុនក្តៅ ដែល​កើតមាន​រួម​ជាមួយ​ផង​ដែរ នូវ​អារម្មណ៍​ត្រជាក់រ​ងារ​។ ស្ថានភាព គ្រុនក្តៅ​នេះ អាច​នឹង​ធ្វើអោយ​ការ​ទទួលទាន​អាហារ​របស់​អ្នក ធ្លាក់ចុះ ដែល​អាច​នឹង​ធ្វើអោយ អ្នកជំងឺ​មាន​ការបាត់បង់​ជាតិ​ទឹក និង ឈឺក្បាល​។

សញ្ញា និង រោគសញ្ញា នៃ​ការ​ចំលងរោគ​នៅមុខ​របួស​នៃ​កន្លែង​វះកាត់​
មុខរបួស មាន​លក្ខណៈ​ក្តៅ ។ មុខរបួស ដែល​មាន​ការបង្ក​រោគ អាច​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍ ថា​ក្តៅ​រោល​។ វា​កើត​មាន​ដោយសារតែ រាងកាយ​បាន បញ្ជូន​គ្រាប់​កោសិកា​ឈាមស អោយទៅ ប្រយុទ្ធប្រឆាំង​នឹង ត្រង់​តំបន់​ដែល​មាន​ការបង្ក​រោគ​។ ការថែទាំ​មុខរបួស​របស់​អ្នក​អោយបាន​ត្រឹម ត្រូវ គឺ​ពិតជា​ដើរតួ​យ៉ាង​សំខាន់ ក្នុងការ ការពារ​ការ​ចំលងរោគ ។​

​មុខរបួស មាន​សភាព​ហើមប៉ោង និង ឡើង​រឹង​។ មុខរបួស​ដែល​មាន​ការបង្ក​រោគ អាច​ចាប់ផ្តើម នឹង​ឡើង​រឹង ដោយសារ​តែ​ជាលិកា​នៅ​ក្រោម​នោះ​ត្រូវបាន​រលាក​។ ហើយ​មុខរបួស​ទាំងនេះ អាច​នឹង ចាប់ផ្តើម​ឡើង​ប៉ោង ឬ ហើម​បាន​ផងដែរ​។​

​មាន​ភាព​ក្រហម​។ មុខរបួស អាច​នឹង​មាន​ពណ៌​ក្រហម ឬ ក៏​អាច​មាន​រាង​ជា​បន្ទះ​សាច់​ក្រហម នៅត្រង់​ស្នាម​មុខរបួស ឬ នៅ​ត្រង់​តំបន់​ជុំវិញ​នោះ ដែល​វា​អាច​ជា​សញ្ញា​នៃ​ការ​ចំលងរោគ​។ ស្នាម ពណ៌​ក្រហម​ខ្លះ អាច​នឹង​ជា​សភាព​ធម្មតា​នៃ​មុខរបួស ប៉ុន្តែ​ពួកវា​គួរតែ​ត្រូវ បាន​កាត់បន្ថយ នៅ​រយៈពេល​ក្រោយមក ជាជាង ដែល​វា​កាន់តែ​ឡើង​ក្រហម នៅពេល​ដែល​មុខរបួស​ត្រូវជា​សះ ស្បើយ​។​

​មាន​ហូរ​ទឹក​រងៃ ឬ ខ្ទុះ​ចេញពី​មុខរបួស​។ បញ្ហា​នេះ នឹង​កើតមាន ចំពោះ​ស្នាម​មុខរបួស ដែល​ត្រូវ បាន​បង្ក​រោគ​។ វា​អាច​មាន​ពណ៌​ផ្សេងៗ​ចាប់ពី ពណ៌​ក្រហមឈាម រហូត​ដល់​ពណ៌​ខៀវ​,​ស ឬ លឿង​។

​មាន​ការឈឺចាប់​។ កម្រិត​នៃ​ការឈឺចាប់ គួរតែ​ត្រូវបាន​កាត់បន្ថយ​យឺត និង ជា​លំដាប់ កាល​បើ​មុខ របួស​អ្នក ចាប់​ជា​សះស្បើយ​។ ប្រសិនបើ​កម្រិត​នៃ​ការឈឺចាប់​របស់​អ្នក នៅ​ត្រង់​តំបន់​ដែល​បាន ទទួល​ការវះកាត់ នៅតែ​បន្ត​កើនឡើង ដោយ​មិន​មាន​មូលហេតុ​ណា​ច្បាស់លាស់ នោះ​អ្នក​អាច​នឹង ប្រឈម​នឹង​ការ បង្ក​រោគ​នៅត្រង់​មុខរបួស របស់​អ្នក​ហើយ​។ វា​ជា​ការធម្មតា​នោះទេ បើ​អ្នក​មាន ការឈឺចាប់ នៅពេល​ដែល​អ្នក​បាន​បង្កើន​សកម្មភាព​រាងកាយ​ណា​មួយ ឬ ដោយសារ​តែ​អ្នក​បាន កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់ ប៉ុន្តែ​ការកើនឡើង​ជា​ពិសេស នៃ​កម្រិត​ឈឺចាប់​ដោយ មិន​អាច​ពន្យល់បាន នោះ​អ្នក​គួរតែ ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ផ្នែក​វះកាត់​របស់​អ្នក ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។