បុរស​ថៃ​បាន​វាយ​កូន​ចុង​មាន​អាយុ​២​ឆ្នាំ​រហូត​ដល់​ស្លាប់​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​

ប៉ូលិស​ថៃ​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​ជា​ឪពុក​ចុង​របស់​ក្មេង​ប្រុស​អាយុ ២ ឆ្នាំ ខណៈ​ដែល​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​គេ​នាំ​គ្នា​ចែករំលែក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ នៃ​ការ​វាយ​ធ្វើ​បាប​ក្មេង​តូច​យ៉ាង​សាហាវ​ដូច​សត្វ​ធាតុ​។

យោង​តាម​គេហទំព័រ វើបសាយ​ព័ត៌មាន​នៃ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន មាន​ឈ្មោះ​ថា អាណាន់ ភីមណូ Anon Phimnu អាយុ ២៨ ឆ្នាំ ពី​បទ​វាយ​រំលោភ​រាងកាយ​កុមារ​រហូត​ដល់​ស្លាប់​។ ការ​វាយ​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃព្រហស្បតិ៍ នៅ​ជិត​ជណ្តើរ​ទុល​មុខ​ផ្ទះ​របស់​ជន​ដៃ​ដល់​ដែល​រស់​នៅ​ជាមួយ​ក្មេង​រងគ្រោះ និង​ម្តាយ​របស់​ក្មេង​រង​គ្រោះ​ ក្នុង​សង្កាត់ ក្លុងសមវា ក្រុង​បាង​កក ប្រទេស​ថៃ។

តាម​ប្រភព​បាងកក​ប៉ុស​ ភីមណូ Phimnu រស់​នៅ​ជាមួយនឹង​ម្តាយ​ក្មេង​ប្រុស ប្រមាណ​២ ខែ ខណៈ​ដែល​សាច់ញាតិ​របស់​ក្មេង​ប្រុស​បាន​និយាយ​ថា ភីមណូ ជា​បុរស​ញៀន​ថ្នាំ​ដែល​បាន​វាយ​ក្មេង​ប្រុស​យ៉ាង​សាហាវ​។

ជិត​ដល់​ទី​បញ្ចប់​នៃ​វីដេអូ​ មាន​បុរស​ម្នាក់​ផ្សេង​ទៀត​បាន​ចុះ​ពី​កាំជណ្តើរ បន្ទាប់​មក​ជន​ដៃ​ដល់​ក៏​បាន​ចាប់​ឆក់​ក្មេង​ប្រុស​លើ​ដី​បោះ​ទៅ​លើ​ដី​ថែម​ទៀត​។ បន្ទាប់មក​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក៏​ប៉ុន្តែ​ក្មេងប្រុស​បានស្លាប់ទៅហើយ ​ដោយ​សារ​ការ​ហើម​នៃ​ខួរក្បាល ​និង​របួស​សរីរាង្គ​ខាង​ក្នុង​យ៉ាង​ធ្ងន់ធ្ងរ​។

អ្នកនាង ណាតឆា ប៊ូនរឿម (Natcha Boonruam) ជា​ម្តាយ​របស់​ក្មេង​ប្រុស​អាយុ ២ ដែល​បាន​ស្លាប់​នោះ បាន​អះអាង​ថា កូន​របស់​នាង​ធ្លាប់​ពី​លើ​ជណ្តើរ ក៏​ប៉ុន្តែ​បងប្អូន​របស់​នាង​កំពុង​តែ​សង្ស័យ​ស្នាម​ជាំ​លើ​រាងកាយ​របស់​ក្មេង​ប្រុស​ដែល​បាន​ស្លាប់​នោះ។
សូមទស្សនាពីសកម្មភាពជនដៃដល់ទាំងអស់គ្នា៖

ប្រែសម្រួលៈសូររីកា
ប្រភព៖


  • បុរស​ថៃ​បាន​វាយ​កូន​ចុង​មាន​អាយុ​២​ឆ្នាំ​រហូត​ដល់​ស្លាប់​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:ជីវិតនិងសង្គម
Tags: