នៅពេលនេះ ស្ថានភាពជំងឺរបស់តារាកំប្លែងស្ងួត លោកតា សង់ស៊ីស បានធូរស្រាលខ្លះហើយ

Videos


តារាកំប្លែងស្ងួត លោកតា សង់ស៊ីល ពេលនេះស្ថានភាពជំងឺរបស់លោកតាបានធូស្រាលហើយ ។ លោកតា សង់ស៊ីស គឺជាតារាកំប្លែងវ័យចំណាស់មួយរូបដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស ដោយបានចាត់ទុកតារាកំប្លែងរូបនេះ ជាតារាកំប្លែងស្ងួតមានវោហាសព្ទចាក់ទឹកមិនលិច ជាពិសេសគឺធ្វើឲ្យទស្សនិកជនសើចចុកពោះ រាល់ការសម្ដែងរបស់គាត់ម្ដងៗ ។

នៅពេលនេះ ស្ថានភាពជំងឺរបស់តារាកំប្លែងស្ងួត លោកតា សង់ស៊ីស បានធូរស្រាលខ្លះហើយ

តារាកំប្លែងស្ងួត លោកតា សង់ស៊ីស ដែលយើងគ្រប់គ្នាស្គាល់ថា ជាតារាកំប្លែងជើងចាស់ ដែលបានចូលប្រឡូកក្នុង វិស័យសិល្បៈជាយូរហើយនោះ កាលពីប៉ុន្មានថ្ងៃមុននេះ លោកតា មានអាការៈជម្ងឺកន្ត្រាក់ និងស្ពឹកជើងដៃ ហើយរអិលជើងដួល ត្រូវបានក្រុមគ្រួសាររបស់លោកតា បញ្ចូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ពេលនេះស្ថានភាពជំងឺរបស់គាត់បានធូស្រាលវិញហើយ ។ បើតាមសំដីកូនស្រីរបស់គាត់ គឺអ្នកនាង កាឆយ បានប្រាប់«ប្រជាប្រិយ»តាមទូរស័ព្ទថា «ពេលនេះស្ថានភាពជំងឺរបស់លោកប៉ាបានធូរខ្លះហើយ កាលពីមុនលោកប៉ារបស់ខ្ញុំធ្លាប់បានចូលពេទ្យវះកាត់ម្តងរួចមកហើយ ដោយសារជម្ងឺពោះវៀនដុះខ្នែង ប៉ុន្តែចំពោះជំងឺលើសឈាមនេះរូបគាត់មិនដែលមានបញ្ហានោះទេ ។

នៅពេលនេះ ស្ថានភាពជំងឺរបស់តារាកំប្លែងស្ងួត លោកតា សង់ស៊ីស បានធូរស្រាលខ្លះហើយ

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ តារាកំប្លែងស្ងួតលោកតា សង់ស៊ីស មានការៈស្ពឹកដៃជើង ហើយរអិលជើងដួល ត្រូវបានក្រុមគ្រួសារបញ្ចួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអង្គរធំ កាលពីថ្ងៃទី ៣០ ខែឧសភា ម្សិលមិញនេះ ដោយសាជំងឺលើសឈាម ប៉ុន្តែនៅល្ងាចថ្ងៃទី ៣១ ខែឧសភាដដែលលោកគ្រូពេទ្យបានប្រាប់ថា អាការៈជំងឺរបស់លោកតាបានធូស្បើយហើយ ៕

                                                                                             ជួន នូវ