គំនិត​អាជីវកម្ម​ទាំង​ ៤​​យ៉ាង​សម្រាប់​ដៃគូ​ស្នេហាចង់​បើក​អាជីវកម្ម​

ការចាប់ផ្ដើមអាជីវកម្មជាមួយដៃគូស្នេហា មិនមែនជារឿងងាយស្រួលនោះទេ គ្រាន់តែស្រមៃពីជីវិតអាពាហ៍ពិពាហ៍ វាធ្វើឲ្យអ្នកឈឺក្បាលបាត់ទៅហើយ ចុះទម្រាំតែការបង្កើតអាជីវកម្មជាមួយគ្នាទៀតនោះ។ តែវាមិនជាបញ្ហាអីធំដុំណាស់ណាទេ បើអ្នកទាំង២ស្គាល់ហើយយល់ពីគ្នាបានច្បាស់ ព្រមទាំងចេះទប់អារម្មណ៍រៀងៗខ្លួននៅពេលមានបញ្ហាម្ដងៗនោះ។ ខាងក្រោមនេះ គឺជាគំនិតអាជីវកម្មខ្លះៗដែលអ្នកនិងដៃគូស្នេហារបស់អ្នកអាចចាប់ផ្ដើមជាមួយគ្នាបាន៖

១) បើកអាហារដ្ឋាន៖ នេះគឺជាគំនិតដ៏ពេញនិយមមួយ ហើយវាប្រាកដជាល្អប្រសិនបើអ្នកឬដៃគូរបស់អ្នកជាមនុស្សដែលមានថ្វីដៃល្អក្នុងការចម្អិនម្ហូប មិនតែប៉ុណ្ណោះអាជីវកម្មមួយនេះមិនសូវជាប្រើប្រាស់ថវិកាច្រើនអីណាស់ណានោះទេ ហើយវាក៏ជារឿងល្អផងដែរដោយសារតែវាអាជីវកម្មមួយដ៏គួរឲ្យរីករាយផងដែរ។

២) លក់វត្ថុអនុស្សាវរីយ៍៖ អ្នកអាចលក់ជារបស់ប្លែកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ហើយម្នាក់អាចគ្រប់គ្រងផ្នែកទីផ្សារ រីឯម្នាក់ទៀតអាចគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន ហើយអ្នកទាំង២អាចធ្វើការរួមគ្នាបាន ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកទាំង២ទទួលបានភាពជោគជ័យ។

៣) បើកក្លឹបហាត់ប្រាណ៖ អាជីវកម្មប្រភេទនេះចំណាយថវិកាច្រើនគួរសមជាពិសេសទៅលើឧបករណ៍ហាត់ប្រាណតែម្ដង ហើយវាក៏ត្រូវការកន្លែងធំទូលាយផងដែរ។ មិនតែប៉ុណ្ណោះទេ អាជីវកម្មប្រភេទនេះអាចធ្វើឲ្យប្រជាជនដែលទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណរបស់អ្នកទទួលបានសុខភាពល្អនិងរាងស្អាតគ្រប់ៗគ្នាផងដែរ។

៤) អាជីវកម្មសំអាត៖ អាជីវកម្មប្រភេទនេះសក្ដិសមប្រសិនបើអ្នកនិងដៃគូរបស់អ្នកមិនសូវជាមានថវិកាច្រើនហើយចង់រកស៊ី ព្រោះថាអាជីវកម្មប្រភេទនេះក៏មានភាពពេញនិយមដែរដោយសារតែឥឡូវនេះ គ្រួសារជាច្រើនមានភាពមមាញឹកពេករហូតពួកគេមិនមានពេលវេលាក្នុងការសំអាតផ្ទះនោះទេ ដូចនេះអ្នកអាចប្រើប្រាស់ឱកាសនេះបាន៕

ប្រភព៖ bizkhmer

  • គំនិត​អាជីវកម្ម​ទាំង​ ៤​​យ៉ាង​សម្រាប់​ដៃគូ​ស្នេហាចង់​បើក​អាជីវកម្ម​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:ជីវិតនិងសង្គម
Tags: