កម្ពុជា​-​ម៉ាឡេស៊ី នឹង​ចុះ MOU លើ​កិច្ចព្រមព្រៀង​ចំនួន​២ នៅ​ដើមខែ​មិថុនា​ និពន្ធដោយ : ថ្មីៗ       May-31-2016, 8:25 pm         4860

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377កម្ពុជា​-​ម៉ាឡេស៊ី នឹង​ចុះ MOU លើ​កិច្ចព្រមព្រៀង​ចំនួន​២ នៅ​ដើមខែ​មិថុនា​​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​លើ​កិច្ចព្រមព្រៀង​ចំនួន​២ នៅក្នុងពេល​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ម៉ាឡេស៊ី​។

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​«​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៥ ស្តីពី​អាស៊ាន​» ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១ និង​ទី​២​ខែមិថុនា​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ដទៃទៀត នឹង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​នេះ ក្រោម​មូលបទ​៖«​ការរៀបចំ​របៀបវារៈ​អាស៊ាន សម្រាប់​ប្រជាជន​ទាំងអស់ និង​ការរីកចម្រើន​»​។ បន្ទាប់មក ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ នឹង​ពិភាក្សា​ជាមួយ​ពាណិជ្ជករ​ពិភពលោក​ស្តីពី​«​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ របស់​អាស៊ាន​»​។
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​នៅ​បន្ត​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​២​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី​៣​និង​ទី​៤ ខែមិថុនា​។ នេះ​បើតាម​ក្រសួងការបរទេស​កម្ពុជា ដែល​បញ្ជាក់ថា ទស្សនកិច្ច​នេះ គឺ​ដើម្បី​លើកកម្ពស់ និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត នូវ​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស និង​ប្រជាជន​ប្រទេស​ទាំងពីរ​។​

​ក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវការ​នេះ នឹង​ជួប​ច​ចារ​ផ្លូវការ​ជាមួយ​លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ បន្ទាប់មក​មេដឹកនាំ​ទាំងពីរ នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើក​ឯកសា​ចំនួន​២ គឺ​ទី​១ MOU ទៅលើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន និង​ការផ្សព្វផ្សាយ និង​ទី​២MOU ទៅលើ​កម្មវិធី​ស្ម័គ្រចិត្ត​របស់​អន្តរជាតិ នៃ MYCORPS ក្នុងប្រទេស​កម្ពុជា​៕