តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

ទោះបីអ្នកគឺជាបងប្អូនបង្កើតនឹងគ្នាមែន ប៉ុន្តែអ្នកនឹងមានបុគ្គលិកលក្ខណៈខុសៗគ្នា ដោយសំអាងលើអ្នកដែលកើតមុន និងកើតក្រោយ។ ខាងក្រោមនេះនឹងបង្ហាញពីបុគ្គលិកលក្ខណៈរវាងកូនច្បង កូនកណ្ដាល និងកូនពៅ៖

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

១) កូនច្បង៖ អ្នកគឺជាមនុស្សដែលមានភាពជាអ្នកដឹកនាំក្នុងខ្លួនពីកំណើតមកតែម្ដង មិនត្រឹមតែប៉ុណ្ណោះអ្នកមានមហិច្ឆតា ខ្ពស់ ម៉ត់ចត់និងមានទំនួលខុសត្រូវខ្លាំងបំផុតចំពោះអ្វីដែលខ្លួនធ្វើ។ យោងតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសន័រវែសក្នុងឆ្នាំ២០០៧បានឲ្យដឹងថា៖ «កូនច្បងគឺមានប្រាជ្ញាវាងវៃជាងកូនបន្ទាប់រហូតដល់ទៅ៣ដង។» ភាគច្រើននៃកូនច្បង ពួកគេប្រកបការងារជាវិស្វករ អ្នកច្បាប់ អ្នកគ្រប់គ្រង និងអ្នកស្រាវជ្រាវ។

២) កូនកណ្ដាល៖ អ្នកគឺជាមនុស្សរួសរាយរាក់ទាក់ តែងមានចិត្តទូលាយ ងាយចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ស្រលាញ់ភាពស្មើគ្នា តែពេលខ្លះក៏ពិបាកនិយាយគ្នាផងដែរ។ ដោយសារតែពួកគេជាកូនកណ្ដាល គ្មានសិទ្ធិធំដូចជាកូនច្បង ហើយក៏មិនល្អដូចកូនពៅ ទើបធ្វើឲ្យមនុស្សដែលជាកូនកណ្ដាលមិនសូវជាខ្វាយខ្វល់ពីអ្វីច្រើន ហើយចូលចិត្តនៅកណ្ដាល។ ពួកគេចូលចិត្តរាប់អាននិងមានទំនោរទៅលើមិត្តភ័ក្ដិខ្លាំងណាស់ ព្រោះឪពុកម្ដាយរបស់គេភាគច្រើន ផ្ដោតសំខាន់តែកូនច្បងនិងកូនពៅតែប៉ុណ្ណោះ។ ភាគច្រើននៃកូនកណ្ដាល ពួកគេប្រកបការងារជា អ្នកការទូត ធ្វើការងារសង្គម គ្រូបង្រៀន និង អន្តរការី (អ្នកចរចា)។

៣) កូនពៅ៖ អ្នកគឺជាមនុស្សដែលគួរឲ្យស្រលាញ់ ចូលចិត្តទាមទារចំណាប់អារម្មណ៍ពីអ្នកដទៃ ចូលចិត្តសប្បាយ មានមនោសញ្ចេតនាខ្ពស់ និង ចូលចិត្តដើរផ្សងព្រេង។ ពួកគេទទួលបានការស្រលាញ់និងការយកចិត្តទុកដាក់ខ្លាំងពីឪពុកម្ដាយ ដោយសារតែពួកគេជាកូនចុងក្រោយ ដូចនេះ មិនសូវទទួលបានការដាក់វិន័យតឹងរ៉ឹងពីឪពុកម្ដាយដូចបងៗទេ។ ភាគច្រើននៃកូនពៅ ពួកគេប្រកបការងារជា តួកុន អ្នកកំប្លែង តារា អ្នកកីឡា និងអ្នកជំនាញផ្នែកលក់ និងទីផ្សារផងដែរ៕

ប្រភព៖ bizkhmer

  • តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:ចំនេះដឹង
Tags: