លោក​ ឡាយ វណ្ណ ព្រមាន​រំលាយសហគមន៍​ទេសចរណ៍​ទន្លេបាទី

Videos


មានភាពល្បីល្បាញជាយូរណាស់មកហើយថា នៅរមណីយដ្ឋានទន្លេបាទីដែលរដ្ឋប្រគល់ឲ្យសហគមន៍គ្រប់គ្រង ដោយខ្លួនឯងនោះថាបានកោរភ្ញៀវដល់ឆ្អឹង ស្ទើរគ្រប់ គ្នា នៅពេលដែលភ្ញៀវទេចរណ៍ទៅលំហែរកាយនៅទីនោះ ។ 

លោក​ ឡាយ វណ្ណ ព្រមាន​រំលាយសហគមន៍​ទេសចរណ៍​ទន្លេបាទី

លោក​ ឡាយ វណ្ណ ព្រមាន​រំលាយសហគមន៍​ទេសចរណ៍​ទន្លេបាទី

កាលពីពេលថ្មីៗកន្លងទៅនេះ លោកអភិបាលស្រុក បាទី ក៏បានទទួលស្គាល់ថា នៅរមណីយដ្ឋានទន្លេបាទីនេះ ពិតជាមានការកោភ្ញៀវទេសចរណ៍ពិតមែន ។ បញ្ហាពាក់ព័ន្ធនឹងអនាម័យ សោភ័ណភាព និង តម្លៃ បានធ្វើឲ្យមានការរិះគន់ ទៅលើតំបន់រមណីយដ្ឋានទេសចរណ៍ទន្លេបាទី ដែលជាទីតាំងទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយក្នុងខេត្តតាកែវ ។

លោក​ ឡាយ វណ្ណ ព្រមាន​រំលាយសហគមន៍​ទេសចរណ៍​ទន្លេបាទី

លោក ឡាយ វណ្ណ អភិបាលខេត្តតាកែវ បានធ្វើការព្រមានថា នឹងរំលាយសហគមន៍មណ្ឌលទេសចរណ៍ទន្លេបាទីនេះ ចោល ប្រសិនបើ នៅបន្តមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងការលក់កោភ្ញៀវទេសចរណ៍ ហើយអនាម័យ បរិស្ថាន នៅតែមានសភាពស្មោកគ្រោកទៀតនោះ ។ ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីលោក ដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួនចុះទៅប្រជុំជាមួយប្រជាសហគមន៍មណ្ឌលទេសចរណ៍ទន្លេបាទី នាពេលថ្មីៗនេះ ដើម្បីធ្វើយ៉ាងណាពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ អោយបានល្អប្រសើរ ឡើងវិញនិងដើម្បីជៀសវាងនូវការរិះគន់នានា ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។

លោក​ ឡាយ វណ្ណ ព្រមាន​រំលាយសហគមន៍​ទេសចរណ៍​ទន្លេបាទី

លោកអភិបាលខេត្ត បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងស្វែងរកវិនិយោគិនឯកជនមកដាក់ទុន វិនិយោគលើរមណីយដ្ឋានទន្លេបាទីនេះម្ដង ប្រសិនបើបញ្ហាដដែលៗនៅតែកើតមាន ។

លោក​ ឡាយ វណ្ណ ព្រមាន​រំលាយសហគមន៍​ទេសចរណ៍​ទន្លេបាទី

រមណីយដ្ឋានទន្លេបាទីនេះ កន្លងមកតែងតែរងនូវការរិះគន់ពីសំណាក់ភ្ញៀវទេសចរពាក់ព័ន្ធទៅនឹងបញ្ហា អនាម័យ បរិស្ថានមិនល្អ ដោយសារការចោលសំរាមពាស វាល ពាសកាល ទាំងនៅលើគោក និង ក្នុងទឹកទន្លេ ជាពិសេស គឺការលក់ដូរមានតម្លៃថ្លៃ ដោយពុំមានការកំណត់តម្លៃ ច្បាស់លាស់ ៕

                                                                                    សុថាត់