ថ្ងៃទី៣១ ជាថ្ងៃចុងក្រោយរបស់ Gong Cha Cambodia

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋមួយចំនួន ប្រហែលជាធ្លាប់លឺ ឬធ្លាប់សាកល្បងទទួលទានភេសជ្ជៈនៅក្នុងហាង Gong Cha Cambodia ដែលជាហាងមួយ មាន ៥សាខា នៅក្នុងរាជធានីភ្នំពេញ ជាក់ជាមិនខាន។

យ៉ាងណាមិញ ហាង Gong Cha Cambodia ដែលជាហាងមាន ស្លាកយីហោពីបរទេសនេះ បាន "Gong Cha Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនទាំងអស់ដែលបានគាំទ្រកន្លងមក។ ការជួបជុំ ស្នាមញញឹម និង អនុស្សាវរីយ៍ផ្សេងៗ ដែលធ្លាប់កើតមាននឹងមិនសាបសូន្យ។ នេះជាថ្ងៃចុងក្រោយ ហើយGong Cha សូមជូនពរអោយបងប្អូនទាំងអស់គ្នា មានសុភមង្គល ប្រាជ្ញាវៀងវៃ និង សម្រស់កាន់តែស្អាត។

ដោយក្តីគោរព និង ស្រលាញ់ពីកុងឆា "

សម្រាប់សារទាំងនេះ អាចធ្វើឲ្យអតិថិជន ដែលជាអ្នកគាំទ្រភេសជ្ជៈហាងមួយនេះ កាត់ន័យយល់ថា ហាង Gong Cha Cambodia នឹងលែងមានវត្ដមានទៀតហើយ ដែលនឹងបិទជាស្ថាពរ ចាប់ពីថ្ងៃស្អែកនេះតទៅ។ 

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ មានហាងអាហារ ភេសជ្ជៈ និងសំលៀកបំពាក់ជាច្រើន ដែលមានស្លាកយីហោបរទេស បានចាប់ផ្ដើមបើកដំណើរការ នៅក្នុងទីក្រុងភ្នំពេញ រីកដូចគ្រាប់ជី ដូចជា ពេលប៉ុន្មានថ្ងៃមុននេះ និងជាស្លាកយីហោរបស់អាមេរិក បានធ្វើឲ្យយុវវជនច្រើនតម្រង់ជួរចូលទិញ យ៉ាងណែនកកកុញ នៅថ្ងៃបើកសម្ភោធ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ថ្ងៃទី៣១ ជាថ្ងៃចុងក្រោយរបស់ Gong Cha Cambodia