របៀបមើលរន្ធផ្ទិត ដើម្បីឲ្យដឹងអំពីបញ្ហាជំងឺផ្សេងៗនៅលើខ្លួនអ្នក

មានចំណុចតូចៗ និងសញ្ញាជាច្រើននៅលើដងខ្លួនរបស់យើងដែលអាចបង្ហាញឲ្យឃើញពេលជំងឺអ្វីមួយ។ វាពិតជាសំខាន់ណាស់ក្នុងការកំណត់សម្គាល់សញ្ញាទាំងនោះ ពីព្រោះវាជាសញ្ញាបង្ហាញអំពីជំងមួយចំនួន ដើម្បីអាចឲ្យអ្នកសង្គ្រោះជីវិតបាន។ អត្ថបទនេះនឹងបង្រៀនអ្នកពីរបៀបមើលរន្ធផ្ទិតរបស់អ្នក ប្រសិនបើក្រពេញផ្សេងៗនៅលើដងខ្លួនរបស់អ្នកដើរមិនបានល្អ។

– ផ្ចិតលយចេញមកខាងមុខ ដូចជាប៊ូតុង (Protruded, like a Button)

ប្រសិនបើផ្ទិតរបស់អ្នកមានរាងបែបនេះ អ្នកត្រូវតែអង្កេតវាដើម្បីកុំឲ្យវាឡើងរីកធំជាងនេះ។ ប្រសិនបើវារីកធំខុសពីធម្មតា ហើយអ្នកទើបតែលើករបស់អ្វីមួយធ្ងន់នាពេលថ្មីៗនេះ វាមិនមែនជារឿងធម្មតាទេ ហើយវាជាសញ្ញាដំបូងនៃការកើតក្លន។

– ផ្ទិតមានរន្ធចូលក្នុង (Small Bump Shape)

អ្នកដែលមានផ្ទិតបែបនេះ គឺអ្នកងាយឆ្លងមេរោគផ្តាសាយ និងមេរោគផ្សេងៗ។

– ផ្ទិតរាងបត់បញ្ចូលគ្នា (Tucked Navel)

សញ្ញានៃផ្ទិតបែបនេះ បង្ហាញពីបញ្ហាប្រព័ន្ធរំលាយអាហាររបស់អ្នក។ មនុស្សភាគច្រើនដែលមានផ្ទិតបែបនេះ មានបញ្ហាជាមួយនឹងទម្ងន់។ វាក៏បានបង្ហាញសញ្ញានៃការទល់លាមកផងដែរ។

– ផ្ទិតមានរន្ធតូចវែងដូចផ្លែអាល់ម៉ុន (វែង និងស្រួចចុងសងខាង) (Belly Button that Looks like an Almond)

អ្នកដែលមានផ្ទិតបែបនេះ អាចនឹងមានបញ្ហាឈឺក្បាល ឈឺសាច់ដុំ និងឆ្អឹង។ ផ្ទិតបែបនេះ ក៏បង្ហាញពីសញ្ញានៃការពុកឆ្អឹងផងដែរ។

– ផ្ទិតមានរាងប៉ោងដូចអក្ស U (Navel Bulge with a Shape Like the Letter U)

អ្នកដែលមានផ្ទិតបែបនេះ ជារឿយៗមានបញ្ហាជាមួយនឹងស្បែក និងជំងឺតម្រង់នោម។ ផ្ទិតនេះ ក៏បង្ហាញពីភាពមិនប្រក្រីរបស់ទារកដែលចាប់កំណើតថ្មីផងដែរ៕

ប្រភព៖ baykdang

  • របៀបមើលរន្ធផ្ទិត ដើម្បីឲ្យដឹងអំពីបញ្ហាជំងឺផ្សេងៗនៅលើខ្លួនអ្នក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: