កាល់ស្យូម​ពី​ធម្មជាតិ​ល្អ​សម្រាប់​ស្ត្រី​មានគភ៌ និង​កូនតូច​

កាល់ស្យូម ជាសារធាតុអាហារដែលមានភាពចាំបាច់ដល់ការរស់នៅ ជួយឱ្យឆ្អឹង និងធ្មេញមានសុខភាពរឹងមាំ ជួយកាត់បន្ថយការប្រថុយប្រថានក្នុងការកើតរោគឆ្អឹងចុះខ្សោយ និងបាក់ឆ្អឹង។ កាល់-ស្យូមជាសារធាតុដែលចាំបាច់ណាស់ក្នុងអំឡុងពេលនៃការតាំងគភ៌ និងអំឡុងពេលបំបៅដោះកូន ទើបអាហារគ្រប់ពេលដែលស្ត្រី មានគភ៌ទទួលទាននោះ មានភាពសំខាន់ខ្លាំងណាស់។

ពេញមួយអំឡុងវ័យកុមារ វ័យនៃការចម្រើនធំធាត់(កើតដំបូង-14 ឆ្នាំ) កាល់ស្យូមមានភាពសំខាន់ណាស់ ដោយជាទូទៅក្មេង អាយុ 3-10 ឆ្នាំគួរបានទទួលកាល់ស្យូមប្រមាណជា800មីល្លីក្រាមក្នុងមួយថ្ងៃ វ័យជំទង់ និងមនុស្សធំត្រូវការកាល់ស្យូមពី800-1,000 មីល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីមានគភ៌ និងអ្នកម្តាយដែលបំបៅដោះកូន គួរបានទទួលកាល់ស្យូមថែមឡើងគឺ1,200ក្នុងមួយថ្ងៃ រហូតដល់មនុស្សចាស់ទាំងឡាយក៏ត្រូវតែបានទទួលកាល់ស្យូមដែរ ដើម្បី ការពារសភាវពុកឆ្អឹង និងជួយការពារអាការឆ្អឹងងាយបាក់។

“ឯកាល់ស្យូមដែលជាអាហារបន្ថែមវិញនោះ ជាកាល់ស្យូមពីគីមី មិនមែនពីធម្មជាតិនោះទេ  រាងកាយអាចបឺតជ្រាបយកកាល់ស្យូមបានត្រឹមតែប្រមាណជា30%ប៉ុណ្ណោះ អ្វីដែលនៅសល់នឹងត្រូវបញ្ចេញ   ចោលមកក្រៅតាមទឹកនោម។

កាល់ស្យូមពីធម្មជាតិ រំលាយស្រួលជាមិត្តជាមួយរាងកាយមនុស្ស។ ប្រភពរបស់កាល់ស្យូមមានច្រើននៅក្នុងពួករុក្ខជាតិបន្លែស្លឹកបៃតង។ បន្លែនៅក្នុងស្រុកយើងដែលគេរកឃើញថាមានកាល់ស្យូមច្រើននោះមានដូចជា ស្លឹកឆះភ្លូ ស្លឹកញ ត្រួយស្តៅ ខាត់ណា កន្ទក់ ជីពងទាកូន ត្រួយអង្គារដី គ្រាប់ល្ងខ្មៅ ល្ងស តៅហ៊ូគ្រប់ប្រភេទ និងគ្រាប់សណ្តែកគ្រប់ប្រភេទ។ល។

នៅក្នុងទំព័រនេះ យើងនឹងនិយាយអំពី “គ្រាប់ល្ងខ្មៅ” ព្រោះល្ងខ្មៅ មានគុណតម្លៃ និងគុណប្រយោជន៍ចំពោះមនុស្សច្រើនណាស់ ជា កាល់ស្យូមកម្រិតលេខ1  មានកាល់ស្យូមច្រើនជាងទឹកដោះគោដល់ទៅ6ដង។ ដោយហេតុផលនេះឯង ទើបផលិតផលទឹកសណ្តែកកំប៉ុង ផ្សេងៗមានការដាក់បន្ថែមល្ងខ្មៅ ដើម្បីបន្ថែមកាល់ស្យូមឱ្យខ្ពស់ឡើងហ្នឹងឯង។

មុខម្ហូបងាយៗសម្រាប់អ្នកម្តាយ និងកូនតូចដើម្បីបន្ថែមកាល់ស្យូមដល់រាងកាយនោះ អ្នកម្តាយអាចធ្វើ ចេកណាំវ៉ាស្ងោរ រួចកិនឱ្យម៉ដ្ឋ លាយល្ងខ្មៅ សម្រាប់ញ៉ាំទាំងម្តាយទាំងកូន ឬស៊ុបល្ពៅរោយ ល្ងខ្មៅក៏បាន ក្រៅពីនេះការបរិភោគគ្រាប់ល្ងខ្មៅនៅមានច្រើនវិធីទៀត អាស្រ័យលើអ្នកម្តាយចេះកែច្នៃប្រឌិត ដើម្បីសុខភាពរឹងមាំទាំងម្តាយទាំងកូន៕

ប្រភព៖ lareine

  • កាល់ស្យូម​ពី​ធម្មជាតិ​ល្អ​សម្រាប់​ស្ត្រី​មានគភ៌ និង​កូនតូច​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: