រថយន្ដដឹកស្រាបៀកម្ពុជា ក្រឡាប់ចាក់ចោលស្រាបៀរទៅក្នុងស្រែ

Videos


រថយន្ដដឹកស្រាបៀកម្ពុជា បានដឹកស្រាបៀរជាង១ពាន់កេស ដែលលើសចំណុះ របស់វា និងបើកក្នុងល្បឿនលឿនពេលដល់ផ្លូវកោងក៏បានដាច់ចង្កូតធ្លាក់ពីលើផ្លវបណ្ដាលឲ្យ ចាក់ស្រាបៀរចោលពាសពេញស្រែ តែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ស្ថិតនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

រថយន្ដដឹកស្រាបៀកម្ពុជា ក្រឡាប់ចាក់ចោលស្រាបៀរទៅក្នុងស្រែ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបាន
ឃើញរថយន្ដមួយគ្រឿង ដែលជារថយន្ដរបស់ក្រុមហ៊ុនកម្ពុជាដែលពាក់ស្លាក
លេខភ្នំពេញ 3B-5227 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនតាមផ្លូវទំនប់ ៧ មករា លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ក៏ស្រាប់តែរថយន្ដបានដាច់ចង្កូតធ្លាក់ពីលើផ្លូវតែម្ដង បណ្ដាលឲ្យចាក់ចោលកំប៉ុងស្រាបៀររាយប៉ាយពេញស្រែ។
ការក្រឡាប់នេះ បណ្តាលមកពីរថយន្ដនោះដឹកលើសចំណុះ បានធ្វើអោយដាច់ចង្កូតធ្លាក់ផ្លូវបែបនេះ។

រថយន្ដដឹកស្រាបៀកម្ពុជា ក្រឡាប់ចាក់ចោលស្រាបៀរទៅក្នុងស្រែ

. ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ តែដោយ
ពុំមានការប៉ះពាល់ដល់សម្បត្តិសាធារណៈ ក៏ខាងសមត្ថកិច្ចបានប្រគល់អោយក្រុមហ៊ុន ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯងតែម្ដងទៅ៕ សុថាត់