បបួលកូនចុងទៅកាប់ព្រៃ បែរជាចាប់រំលោភនាង

វាជារឿងហួសចិត្តដែលកូនខំទុកចិត្តឪពុកចុង ដូចឪពុកបង្កើតទៅហើយ បែរជាមកចាប់រំលោភនាងដូចសត្វធាតុ ។ ឪពុកចុងល្មោភកាមម្នាក់បានធ្វើសកម្មភាពរំលោភកូនស្រីចុង អាយុ១៣ឆ្នាំបានសម្រេច ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះចាប់ខ្លូន។

បបួលកូនចុងទៅកាប់ព្រៃ បែរជាចាប់រំលោភនាង

លោកអនុសេនីយ៍ ណយ ស៊ីថាយ អធិការរងនគរបាលស្រុកសំបូរ បានឱ្យដឹង ថា ការចាប់ខ្លូនឪពុកចុងល្មោភកាមរូបនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចស្រែល្អក់ ភូមិស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះ។

លោកអនុសេនីយ៍ បានបន្ដថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ឪពុកចុង តិរច្ឆានឈ្មោះ មាស មន អាយុ៤០ឆ្នាំបានធ្វើ សកម្មភាពរំលោភកូនស្រីចុងរបស់ខ្លូន ឈ្មោះ ន ស រ នៅពេល ដែលឪពុករូបនេះ បានបបួលកូនចូលទៅព្រៃកាប់ឈើនឹងឱ្យកូន ទៅដាំបាយឱ្យ ក្រោយមកខ្លូនក៏បានរំលោភកូនបានសម្រេច ហើយបានគំរាម ដល់កូនស្រីថា នឹងសម្លាប់ប្រសិនបើយករឿងនេះ ទៅប្រាប់ម្តាយ។

ក្រោយមករឿងនេះក៏បែកឮដល់ម្តាយ ហើយម្ដាយក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ច នៅប៉ុស្ដិ៍ក្បាលដំរី ឲ្យចាប់ខ្លូនតែម្ដង៕ សុថាត់

បបួលកូនចុងទៅកាប់ព្រៃ បែរជាចាប់រំលោភនាង

បបួលកូនចុងទៅកាប់ព្រៃ បែរជាចាប់រំលោភនាង

 

ប្រភព៖ pmhotnews