ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់ខ្លួននៅថ្ងៃនេះ

ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់ខ្លួននៅថ្ងៃនេះ



ភ្នំពេញ ៖ ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ អាណត្តិ​ទី​២ វេលា​ម៉ោង ១៤​និង​៣០​នាទី​រសៀល​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦​នៅ​សាលាខណ្ឌ​ដូនពេញ។

ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ​នា​រសៀល​ថ្ងៃ​នោះ​ដែរ​ក្រោម​អធិបតីភាព​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​លោក ឈឹម ឌី​ណា អភិបាលរងខណ្ឌ តំណាង​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ។

ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​អធិការ​នគរបាល​ខណ្ឌ តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ នាយករង​រដ្ឋបាល​ខ​ណ្ឌ ចៅសង្កាត់​ទាំង​១១ ប្រធាន និង​តំណាង​ទី​រួម​ផ្សារ​ទាំង​៣ ប្រធាន​-​អនុប្រធាន​ការិយាល័យ អង្គភាព​ទាំង​៥ និង​ប្រធានការិយាល័យ​ជំនាញ​ជុំវិញ​ខណ្ឌ ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ សរុប​វត្តមាន​ទាំងអស់​ចំនួន ៥០​រូប​។

កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ ដូចតទៅ​៖

១- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២

២- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែឧសភា ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ឆ្នាំ​២០១៦

៣- ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​សេចក្តី​ព្រាង​ប្រតិទិន កម្មវិធី​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២ ឆ្នាំ​២០១៦

៤- ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែឧសភា ឆ្នាំ​២០១៦ ដែល​បាន​មក​ពី​ការ​ផ្តល់សេវា​រដ្ឋបាល​ស​ម្រា​ប់​ឧបត្ថម្ភ​ជូន​មន្ត្រី បុគ្គលិក នៃ​រដ្ឋបាល​ខណ្ឌដូនពេញ

៥- ការងារ​ផ្សេងៗ​និង​ផ្សព្វផ្សាយ​ដីកា ស្តីពី​ការតែងតាំង​មន្ត្រី​ជំនាញ បម្រើការ​ក្នុង​រដ្ឋបាល​ខណ្ឌដូនពេញ​៕

ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់ខ្លួននៅថ្ងៃនេះ ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់ខ្លួននៅថ្ងៃនេះ ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់ខ្លួននៅថ្ងៃនេះ ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ ​របស់ខ្លួននៅថ្ងៃនេះ