ពេល​ល្ងាច​សុំ​វ៉ៃ​ប្រពន្ធ​កូន ព្រឹក​ឡើង​បាញ់​ខ្លួនឯង​ស្លាប់ បន្សល់ទុក​ពាក្យ​សុំទោស​

ពេល​ល្ងាច​សុំ​វ៉ៃ​ប្រពន្ធ​កូន ព្រឹក​ឡើង​បាញ់​ខ្លួនឯង​ស្លាប់ បន្សល់ទុក​ពាក្យ​សុំទោស​



ឧ​ត្ត​រ​មានជ័យ ៖ ជនរងគ្រោះ​ម្នាក់​ឈ្មោះ ជី​ម ចិត្ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បាន​ធ្វើ​អត្តឃាត ដោយ​បាញ់សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង​ឆ្នៃ​ប្រភេទ​ឆ្នុក​ដូង ដោយ​បាញ់​ពី​ក្នុង​មាត់​ធ្លាយ​ទៅ​ខាងលើ​ក្បាល​។

ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៦ នៅ​ភូមិ​ស្ពាន​មាស ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សម្តី​របស់​ស្ត្រី ឈ្មោះ ជា មុំ អាយុ​៣៣​ឆ្នាំ ដែលជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​សតិ​មិនសូវ​គ្រប់​ទេ ដោយមាន​អាការៈ​ខុស​ប្រក្រតី​យូរៗ​ម្តង ហើយ​មុន​ពេល​កើតហេតុ​នៅ​ល្ងាច​នា​ថ្ងៃ​ទី​៣០​មុន​ថ្ងៃ​កើតហេតុ​១​ថ្ងៃ ប្តី​របស់​គាត់​ស្រាប់តែ​សុំ​វ៉ៃ​គាត់​និង​កូន ដោយ​មិន​មានរឿង​អ្វី​សោះ ពេលនោះ​ប្រពន្ធ​ក៏​ព្រម​អង្គុយ​ឲ្យ​វ៉ៃ​ដោយ​មិន​តដៃ​ឡើយ ព្រោះ​ប្តី​របស់​គាត់​មិនដែល​វ៉ៃ​គាត់​ទេ គ្រាន់តែ​ពេលខ្លះ​រករឿង​គាត់​តាមរបៀប​សតិ​មិន​គ្រប់​ប៉ុណ្ណោះ​។

ហើយ​ពេល​ឃើញ​ប្រពន្ធ​នៅ​ស្ងៀម អោយ​វ៉ៃ ក៏​ស្រាប់តែ​វ៉ៃ​គាត់​មែន បណ្តាល​ឲ្យ​បែក​ក្បាល​ខាងឆ្វេង ក្រោយពេល​វ៉ៃ​រួច​ក៏បាន​សុំទោស​ប្រពន្ធ​ និង​សុំ​លាង​របួស​ឲ្យ​ប្រពន្ធ តែ​ប្រពន្ធ​មិន​ឲ្យ​លាង​ និង​ដើរ​ចុះពីលើផ្ទះ​ដោយ​និយាយ​ថា មិនបាច់​ទេ ទៅ​ឲ្យ​ម៉ែ​ខ្ញុំ​លាង​វិញ​។

បន្ទាប់ពី​ឲ្យ​ម្តាយ​គាត់​លាង​ហើយ​ រូប​គាត់​រួម​ជា​មួយ​កូនតូចៗ​ ក៏​ត្រឡប់មក​ផ្ទះកើតហេតុ​វិញ ​នៅពេល​យប់​នា​ថ្ងៃ​ដដែល ពេលមកដល់​ក៏​ឃើញ​ទ្វា​ផ្ទះ​ចាក់សោ​ពី​ក្នុង ប្រពន្ធ​ក៏​នាំ​កូនៗ​ដេក​ក្រោមផ្ទះ ​ដោយ​មិន​និយាយ​អ្វី​ឡើយ​។ លុះ​ព្រឹក​ឡើង​ប្រពន្ធ​ដាំ​ស្ល​ធម្មតា​ តែ​ទ្វា​លើ​ផ្ទះ​នៅតែ​បិទ លុះដល់​ម៉ោង​កើតហេតុ​ក៏​ស្រាប់តែ​ឮ​សូរ​សម្លេង​កាំភ្លើង​ឆ្នៃ ​ប្រភេទ​ឆ្នុក​ដូង​មួយ​គ្រាប់ ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​ក៏បាន​ឡើង​ អើតមើល​ពី​មាត់ទ្វារ​បិទ​នោះ​ ក៏​ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់ ​កំពុង​ប្រកាច់​ក្នុង​ថ្លុក​ឈាម ក៏បាន​ស្រែក​ឆោឡោ​ដល់​អ្នកជិតខាង​មក លុះ​ឡើង​ទៅដល់​ក្បែរ​ជនរងគ្រោះ​ ក៏​មាន​ពាក្យ​សរសេរ​លើ​ក្តារ​មុន​ពេល​បាញ់​ថា ខ្ញុំ​សុំទោស​ផង​ខ្ញុំ​ជា​អ្នក​ខុស ជា​មនុស្ស​មិនល្អ ខ្ញុំ​សមតែ​ស្លាប់​សូម​ជួយ​អហោសិកម្ម ឲ្យ​ខ្ញុំ​ផង ឈប់​មាន​កម្មពៀរ​នឹង​គ្នា​ទៀត​ទៅ ​ចង់​លា​កូន​ក៏​លា​មិនបាន​ដែរ កូន​សម្លាញ់​ប៉ា​លា​ហើយ ប៉ា​ខុស​ហើយ​កូន​ឲ្យ​ប៉ា​សុំទោស​ផង៕

ពេល​ល្ងាច​សុំ​វ៉ៃ​ប្រពន្ធ​កូន ព្រឹក​ឡើង​បាញ់​ខ្លួនឯង​ស្លាប់ បន្សល់ទុក​ពាក្យ​សុំទោស​ ពេល​ល្ងាច​សុំ​វ៉ៃ​ប្រពន្ធ​កូន ព្រឹក​ឡើង​បាញ់​ខ្លួនឯង​ស្លាប់ បន្សល់ទុក​ពាក្យ​សុំទោស​