ពន្ធនាគារ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៦​នេះ​ និពន្ធដោយ : ថ្មីៗ       May-31-2016, 10:39 pm         3717

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ពន្ធនាគារ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៦​នេះ​​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០​ខែឧសភា ក្រសួងមហាផ្ទៃ និង​ក្រុមហ៊ុន​ហ៊ុន គន្ធ​រី​ខុន ហូល​ឌី​ង បាន​ចុះកិច្ចសន្យា​លើ​គម្រោង​វិនិយោគ​«​អគារ​ស្នាក់នៅ​ពន្ធនាគារ​»​ថ្មី​មួយ ដែលមាន​លក្ខណៈ​ទំនើប​។ លោក នុត សវ​នា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មានប្រសាសន៍ថា នេះ​ជា​ជំហាន​ថ្មី​មួយ ដែល​រាជរដ្ឋាភិបាល​បានធ្វើ​ឯកជន​ភាវូបនីយកម្ម​លើ​ការវិនិយោគ​សាងសង់​ពន្ធនាគារ​។​



​កម្ពុជា​នឹងមាន​ពន្ធនាគារ​ទំនើប​ដំបូង​គេ​មួយកន្លែង ដែលជា​ការវិនិយោគរ​បស់​ក្រុមហ៊ុន​គន្ធ​រី​ខុន ហូល​ឌី​ង​។ បើតាម​លោក នុត សវ​នា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មានប្រសាសន៍ថា ពន្ធនាគារ​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​មណ្ឌល​អប់រំ​កែប្រែ​ម​១ (​ព្រៃ​ស​) ដែល​ត្រូវ​សាងសង់​លើ​ផ្ទៃដី ១,៥ ហិកតា​។ លោក​បន្ថែមថា នេះ​ជា​លើកដំបូង​ហើយ ដែល​រាជរដ្ឋាភិបាល​ធ្វើ​ឯកជន​ភាវូបនីយកម្ម​លើ​ការវិនិយោគ​សាងសង់​ពន្ធនាគារ​។​

​លោក នុត សវ​នា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៣១​ខែឧសភា​នេះ​ថា គេ​អាច​ហៅ​ពន្ធនាគារ​នេះ​ថា ជា​ពន្ធនាគារ​ទំនើប ព្រោះ​វា​មាន​បំពាក់​ប្រព័ន្ធ​សន្តិសុខ​ខ្ពស់ ដែល​អាច​គ្រប់គ្រង​សន្តិសុខ​ក្នុង​ពន្ធនាគារ​ថ្មី​នេះ​បាន​យ៉ាង​តឹងរ៉ឹង​បំផុត​។ លោក នុត សវ​នា បន្ថែមទៀតថា ពន្ធនាគារ​ថ្មី​នេះ ផ្តល់​ផាសុខភាព​ល្អ​ជាង​ពន្ធនាគារ​ផ្សេងៗ ព្រម​ជាមួយនឹង​ការផ្តល់សេវា​អប់រំ​ផ្លូវចិត្ត​, ការអប់រំ​ផ្តាច់​គ្រឿងញៀន និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្សេងៗ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូបនេះ អះអាងថា ការបង្កើត​ឲ្យ​មាន​ពន្ធនាគារ​នេះ​ឡើង គឺ​ដើម្បី​សម្រាល​ចំនួន​អ្នកទោស​ក្នុង​ពន្ធនាគារ​នៅ​ភ្នំពេញ​សព្វថ្ងៃ ដែល​ផ្ទុក​អ្នកទោស​យ៉ាង​ចង្អៀត​ណែន​។ លោក នុត សវ​នា ឲ្យ​ដឹងថា មណ្ឌល​អប់រំ​កែប្រែ​ម​១ សព្វថ្ងៃនេះ មាន​ផ្ទុក​អ្នកទោស​ដល់​ទៅ​ចំនួន​ជាង​៤​ពាន់​នាក់ ដែល​លទ្ធភាព​ពិត​របស់​មណ្ឌល​មួយ​នេះ អាច​ផ្ទុក​អ្នកទោស​បាន​ត្រឹម​ចំនួន ១២០០​នាក់​ប៉ុណ្ណោះ​។​

​លោក នុត សវ​នា បញ្ជាក់ថា អ្នកទោស​ដែល​អាច​សុំ​ផ្ទេរ​មក​ពន្ធនាគារ​ទំនើប​នេះ​បាន ត្រូវតម្រូវ​ឲ្យ​បង់ប្រាក់់​ដល់​ក្រុមហ៊ុន​។

​លោក បន្តទៀតថា ចំពោះ​ពន្ធនាគារ​ថ្មី​នេះ គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ ដូច​ពន្ធ​ផ្សេងទៀត​ដែរ​។ ហើយ​ភាគី​ក្រុមហ៊ុន គឺជា​អ្នក​ទូទាត់​ថវិកា និង​ជួសជុល​សំ​ម្ភា​រៈ​។​

​បើទោះបីជា​ពន្ធនាគារ​ថ្មី​នេះ​បង្ករ​ភាពងាយស្រួល​ខ្លះ​សម្រាប់​អ្នកមាន​ថវិកា ប៉ុន្តែ​វា​នៅតែ​ធ្វើ​ឲ្យ​អ្នកទោស​ទាំងនោះ​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវបាន​ដកហូត​សិទ្ធិសេរីភាព​ដូច​អ្នកទោស​ផ្សេងទៀត​ដែរ ដែល​មិន​បង្ករ​ជា​ភាពព្រហើន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ទៀត​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក នុត សវ​នា ។ លោក​បន្ថែមថា គម្រោង​សាងសង់​ពន្ធ​នារ​ទំនើប​នេះ គឺជា​ការសាកល្បង​លើ​ជំហាន​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​លើ​ផ្នែក​មួយ​នេះ​៕