គយ ផ្អាក​ការនាំចេញ​-​នាំចូល​បណ្តោះអាសន្ន ចំពោះ​សហគ្រាស​ដែល​មិនទាន់​ធ្វើ​បច្ចុប្បន្នភាព និពន្ធដោយ : ថ្មីៗ       May-31-2016, 10:59 pm         2070

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377គយ ផ្អាក​ការនាំចេញ​-​នាំចូល​បណ្តោះអាសន្ន ចំពោះ​សហគ្រាស​ដែល​មិនទាន់​ធ្វើ​បច្ចុប្បន្នភាព​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​កក​ម្ព​ជា នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ការនាំចេញ​-​នាំចូល​របស់​សហគ្រាស​ណា ដែល​ពុំទាន់​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​(​លេខ អត​ប​)​ថ្មី ឬ​ឯកសារ​នានា ដែល​បញ្ជាក់​ពី​ការ​បានធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស នៅ​អគ្គនាយដ្ឋាន​ពន្ធដារ នាពេល​បំពេញបែបបទ​គយ​។ ការប្រកាស​ផ្អាក​នេះ ត្រូវបាន​បញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ​២០១៦ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​កក​ម្ព​ជា​។​



​តាមរយៈ​សេចក្តីជូនដំណឹង​ដដែល អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏បាន​រំលឹក​ដល់​ម្ចាស់​សហគ្រាស​ដែល​មិនទាន់​បានធ្វើ​បច្ចុប្បន្នភាព នៃ​ការចុះ​បញ្ជិការ​ពន្ធដារ​ឡើងវិញ ត្រូវ​រួសរាន់​ទៅ​បំពេញបែបបទ​នេះ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួលបាន​បណ្ណ​ប៉ាតង់ និង​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ថ្មី​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែឧសភា​កន្លងទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ជូនដំណឹង​ដល់​អ្នក​ជាប់ពន្ធ​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​មុន​ថ្ងៃទី​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវ​ទៅធ្វើ​ច​ប្ចុ​ច្ប​ន្ន​ភាព​ព័ត៌មាន​សហគ្រាស​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឲ្យ​បាន​ចប់សព្វគ្រប់ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ៕