តើគួររួមភេទមួយថ្ងៃ​ប៉ុន្មានដងទើប​មាន​ផ្ទៃពោះ?

មានមនុស្សជាច្រើនឆ្ងល់ថា តើការរួមភេទច្រើនដងក្នុងមួយថ្ងៃអាចបង្កើនឱកាសនៃការមានផ្ទៃពោះដែរឬទេ? ចម្លើយដ៏ខ្លី «មិនមែនដូច្នោះទេ»។ លោក Elizabeth Fino អ្នកជំនាញផ្នែកបន្តពូជនៅសាកលវិទ្យាល័យ New York (អាមេរិក) បានឲ្យមានប្រសាន៍ថា៖ «គោលការណ៍ណែនាំទូទៅសម្រាប់គូស្វាមីភរិយាដែលចង់ក្លាយទៅជាឪពុកម្តាយរបស់គេត្រូវបានត្រៀមរួចរាល់ហើយ ប៉ុន្តែអ្នកជំនាញនៅតែមានបញ្ហាមិនអាចពន្យល់ពីលទ្ធផលនៃ (ការរួមភេទ) បានទៀងទាត់ជារៀងរាល់ថ្ងៃនោះទេ។» តែការរួមភេទ ដែលមានប្រេកង់ញឹកញាប់អាចជួយពង្រឹងដល់មេជីវិតឈ្មោលរបស់បុរស និងមានសុខភាពល្អ។

តើគួររួមភេទមួយថ្ងៃ​ប៉ុន្មានដងទើប​មាន​ផ្ទៃពោះ?

ទោះបីជាយ៉ាងណាក៏ដោយ ដំបូលន្មានត្រូវបានផ្លាស់ប្តូរប្រសិនបើមានប្តីប្រពន្ធដែលបានទៅជួបអ្នកជំនាញសុខភាពន្តពូជ និងបុរសត្រូបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហានេះ (ប្រហែលជា ៤០ភាគរយ នៃគូស្នេហ៍ភរិយាដែលមិនអាចមានផ្ទៃពោះ ដោយសារបញ្ហាបន្តពូជ)។

លោក Fino បានបន្ថែមទៀតថា «ប្រសិនបើមានបញ្ហាជាមួយនឹងការបញ្ចេញទឹកកាមរបស់បុរស គូស្វាមីគួរតែរួមភេទត្រឹមតែពីរ ទៅបីថ្ងៃម្តង ដូច្នេះបុរសអាចមានឱកាសក្នុងការបង្កើតទឹកកាមដែលមានគុណភាព និងបរិមាណដ៏ល្អបំផុត»។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនបានធ្វើការរួមភេទបាន ដោយពន្យាពេលយូរជាងនេះរហូតដល់៨ថ្ងៃ លទ្ធផលនឹងផ្ទុយពីការរំពឹងទុករបស់អ្នក ព្រោះមេជីវិតឈ្មោលដែលបញ្ចេញដោយបុរសនឹងចាស់, អាចនឹងស្លាប់ ឬគ្មានប្រយោជន៍សម្រាប់ធ្វើឲ្យមានគភ៌

សរុបមកវិញអ្នកត្រូវដឹងថា ការរួមភេទចំនួន ៥ដងក្នុងមួយថ្ងៃគឺវាច្រើនជ្រុលពេកហើយសម្រាប់ការផលិត ទារក៕

ប្រភព៖ khmerpropey

  • តើគួររួមភេទមួយថ្ងៃ​ប៉ុន្មានដងទើប​មាន​ផ្ទៃពោះ?已关闭评论
  • 55 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: