ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

សាច់ជ្រាយយារធាត់អាចជាបញ្ហាមួយរបស់បុរសៗនិងសុភាពនារីមួយចំនួនដែរ។ មានវិធីជាច្រើនអាចដោះស្រាយបញ្ហានោះបាន។ តាមរយៈវិបសាយចំណេះដឹង Life Hacker ក៏បានបង្ហាញវិធីហាត់ប្រាណមួយចំនួនដែលអាចកម្ចាត់សាច់យារធាត់ទាំងនោះដូចខាងក្រោម៖

ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

១. រត់ត្រឹកៗ

ការហាត់ប្រាណរត់ត្រឹកៗ (Jogging) ជាវិធីសាស្ត្រមួយជួយកម្ចាត់សាច់ធាត់ និងជាតិខ្លាញ់បន្តិចៗម្ដងពីរាងកាយ ជាពិសេសបរិវេណចង្កេះ ត្រគាក ភ្លៅ និងជើង។ ដំបូងអ្នកអាចរត់ត្រឹកៗយឺតៗ និងអាចបង្កើនល្បឿននិងចម្ងាយបន្តិចម្ដងៗ។

ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

២. ជិះកង់

ហាត់ប្រាណដោយការជិះកង់ជាជម្រើសល្អមួយផងដែរ សម្រាប់ការកម្ចាត់សាច់យារធាត់។ វាជួយពង្រឹងសាច់ដុំភ្លៅ និងសាច់បរិវេណក្បាលពោះផងដែរ។ ហាត់ប្រាណបែបនេះជាប្រចាំរយៈពេល ពីរទៅបីខែ អ្នកនឹងឃើញពីប្រសិទ្ធភាព។

ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

៣. ហាត់ប្រាណផ្អៀងខ្លួន

ផ្អៀងខ្លួនទៅម្ខាង រួចប្រើកែងដៃម្ខាង និងប្រអប់ជើងទប់លំនឹងខ្លួនឲ្យផុតពីកម្រាល។ ហាត់ទ្រោបបង្វិលខ្លួននិងកែងដៃម្ខាងទៅរកកែងដៃម្ខាងទៀត។ ធ្វើបែបនោះ៤ទៅ៦ដង រួចបង្កើនថែម១ទៅ២ដងថែមទៀតនាថ្ងៃបន្ទាប់។

ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

៤. ហាត់ប្រាណបន្ទន់ខ្លួន

ឈរលាតជើងឲ្យធំបន្តិច រួចកាន់ខ្នើយដោយលើកឲ្យផុតពីក្បាល។ ឱនបន្ទន់ខ្លួនផ្អៀងទៅស្តាំរួចងើបវិញនិងផ្អៀងបន្ទន់ខ្លួនទៅឆ្វេង។ ធ្វើបែបនេះឆ្លាស់គ្នា២ទៅ៤ដងរៀងរាល់ថ្ងៃជាការហាត់ប្រាណ អ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វា។

ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

៥. ហាត់ប្រាណ

គេងផ្កាប់មុខ ងើយក្បាលបន្តិច ចំណែកដៃលាតទៅមុខត្រង់ឬបត់មកក្រោយ។ លើកជើងក្រោយឡើងលើ ឡើងចុះ ធ្វើបែបនោះ៨ទៅ១០ដង ជាការហាត់ប្រាណរៀងរាល់ថ្ងៃ។

ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

ប្រភព៖ sabay

  • ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: