កូន​ស្រី​​កតញ្ញូ​ធ្វើ​​ឲ្យ​ពិភព​ Facebook រង្គើ​ជាមួយ​នឹង​ការ​សរសើរ

ក្នុងនាមជាម្ដាយ ឬ ឪពុក ម្នាក់សុខចិត្តធ្វើរឿងឆ្កួតៗជាច្រើន ដោយគ្រាន់តែចង់ឲ្យកូនតូចរបស់ខ្លួនរីករាយ ឬ សុខចិត្តបរិភោគអាហារជាដើម ហើយសកម្មភាពបែបនេះកម្រនឹងមានកូនឯណាប្រព្រឹត្តដាក់ម្ដាយ ឬ ឪពុកដែលមានវ័យចាស់ជរា ឬ មានជំងឺវង្វេងរបស់ខ្លួនក្នុងហេតុផងដូចគ្នាណាស់។

ប៉ុន្តែវីដេអូក្មេងស្រីម្នាក់ ដែលរាំផង ច្រៀងផង ធ្វើឆ្កួតផង ធ្វើជាផង ដើម្បីលួងម្ដាយវ័យចំណាស់ដែលប្រហែលជាមានជំងឺវង្វេងរបស់ខ្លួន ឲ្យព្រមបរិភោគអាហារ ដែលជាសកម្មភាពកម្រនឹងឃើញកើតមានឡើងរវាងអ្នកមានគុណ នឹងកូនៗ។

ក្រោយវីដេអូនេះត្រូវបានបង្ហោះឡើង ជាមួយនឹងការចែករំលែកពីម្នាក់ទៅម្នាក់ ពាក្យសរសើរជាច្រើនក៏បានលេចឡើងពាសពេញបណ្ដាញសង្គម Facebook ដែលភ្ជាប់ជាមួយនឹងវីដេអូនៅពីក្រោម។ អ្វីដែលមនុស្សភាគច្រើនបានភ្ជាប់នៅក្នុងពាក្យសរសើររបស់ខ្លួនគឺ កូនកតញ្ញូ

 

កាលពីតូចម៉ែក៍ធ្លាប់លួងកូនអោយញាុំបាយចឹងដែរ ឥលូវកូនក៍អាចធ្វេីអ្វីៗដេីម្បីអ្នកម៉ែវិញ សំខាន់អោយតែម៉ែបាននៅក្បែកូនរហូតណា

Posted by on Tuesday, May 17, 2016

 

ដោយ ៖ ជលស័យ


  • កូន​ស្រី​​កតញ្ញូ​ធ្វើ​​ឲ្យ​ពិភព​ Facebook រង្គើ​ជាមួយ​នឹង​ការ​សរសើរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:វីដេអូ
Tags: