Gyuri របស់​ក្រុម​ចម្រៀង​នារី​​ Kara ស្ថិត​ក្នុង​កិច្ចចរចា​នៃ​ការ​ថត​រឿង​បែប​ប្រវត្តិសាស្ត្រ​មួយ

ប្រព័ន្ធ​ផ្សព្វផ្សាយ DSP បាន​បង្ហើប​អោយ​ដឹង​ថា Gyuri របស់​ក្រុម​ចម្រៀង​នារី​​ Kara គឺ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ចូលរួម​សម្ដែង​រឿង​បែប​ប្រវត្តិសាស្ត្រ​នា​ពេល​ឆាប់​ៗ​នេះ​ដែល​​មាន​ចំណង​ជើង​ថា “Jang Young Shil”។

នៅ​ថ្ងៃ​ទី​១៣ មករា ទី​ភ្នាក់ងារ​បាន​បញ្ជាក់​ថា​ “​ការ​សម្ដែង​របស់​ Gyuri បច្ចុប្បន្ន​នេះ​ស្ថិត​​ក្នុង​ដំណាក់កាល​ចរចា​​ ម៉្លោះ​ហើយ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​នាង​នឹង​ចូលរួម​សម្ដែង។”​

ក្នុង​សារព័ត៌មាន​មួយ​ផ្សេង​ទៀត សមាជិក​របស់ Kara ដូចជា Gyuri, Hara, ហើយនិង Seungyeon នឹង​ត្រូវ​បញ្ចប់​កិច្ចសន្យា​របស់​ពួកគេ​ជាមួយ​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ DSP។

សូម​រង់​ចាំ​តាម​ដាន​​ព័ត៌មាន​ថ្មីៗ​បន្ដ​ទៀត។


  • Gyuri របស់​ក្រុម​ចម្រៀង​នារី​​ Kara ស្ថិត​ក្នុង​កិច្ចចរចា​នៃ​ការ​ថត​រឿង​បែប​ប្រវត្តិសាស្ត្រ​មួយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: