វីដេអូ​​ស្វា​ហ្គោរីឡា​​​​​​ស៊ី​ចំណី​កាល​នៅ​រស់​ ធ្វើ​​​ឲ្យ​មនុស្ស​ជា​ច្រើន​​​ទប់​​​ទឹក​ភ្នែក​មិន​បាន

​​​វីដេអូ​មួយ​​បង្ហាញ​​​អំពី​សត្វ​ស្វា​ហ្គោរីឡា Harambe ​​​​កំពុង​ស៊ី​ចំណី​កាល​នៅ​មាន​ជីវិត​រស់​នៅ​​​​​​ ដែល​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ Facebook របស់​សួន​សត្វ​​​Cincinnati ​ បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​​ជា​ច្រើន​បញ្ចេញ​អារម្មណ៍​​​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​។

 

វីដេអូ​​ស្វា​ហ្គោរីឡា​​​​​​ស៊ី​ចំណី​កាល​នៅ​រស់​ ធ្វើ​​​ឲ្យ​មនុស្ស​ជា​ច្រើន​​​ទប់​​​ទឹក​ភ្នែក​មិន​បាន

 

ក្នុង​វីដេអូ​ជាង​មួយ​នាទី​​ ​ដែល​បាន​បង្ហោះ​ឡើង​តាំង​ពី​នៅ​មុន​ពេល​រឿង​ហេតុ​​កើត​ឡើង​លើ​វា បាន​បង្ហាញ​ពី​សកម្មភាព Harambe កំពុង​​​​​​បេះ​​ស៊ី​បន្លែ​​សឺលើរី (បន្លែ​ម៉្យាង​ដូច​ស្ពៃ) ម្ដង​មួយ​ៗ។

 

អ្នក​លេង​អ៊ីនធឺណិត​​​​មួយ​ចំនួន​​​​​ ក្រោយ​ពេល​បាន​ឃើញ​វីដេអូ​នោះ បាន​បញ្ចេញ​មតិ​​ថា​សត្វ​ស្វា​នោះ​គួរ​ឲ្យ​ស្រលាញ់ និង​សកម្មភាព​​គួរ​ឲ្យ​អស់​សំណើច​របស់​វា។​​​​ ​ចំណែក​អ្នក​លេង​អ៊ីនធឺណិត​​​​មួយ​ចំនួន​ទៀត​ក៏​​​បាន​បញ្ចេញ​មតិ​​​បង្ហាញ​ពី​ក្ដី​អាណិត​ស្រឡាញ់​ដល់​សត្វ​ស្វា Harambe និង​ជូន​ពរ​ឲ្យ​វា​ឲ្យ​បាន​ទៅ​ទី​ឋាន​ប្រសើរ​ផង​ដែរ៕

 


ចុចអាន៖  មេ​សួន​ គាំទ្រ​ការ​សម្រេច​ចិត្ត​សម្លាប់​​ស្វា​ហ្គោរីឡា ដើម្បី​សុវត្ថិភាព​ក្មេង​ប្រុស

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ Cincinnati Zoo & Botanical Garden