កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​​ក្រុមហ៊ុន​អ៊ីនធឺណិត​​ Dyn បាន​ប្រទះ​ឃើញ​វិបសាយ​មួយ​របស់​កូរ៉េ​ខាង​ជើង​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​បណ្ដាញ​សង្គម​ Facebook ដែល​វា​​មានឈ្មោះ​ថា​ “Best Korea’s Social Network”។

 

កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook

 

តាម​សម្ដី​របស់​​លោក​ Doug Madory អ្នក​វិភាគ​អ៊ីនធឺណិត​នៃ​ក្រុមហ៊ុន Dyn បាន​ឲ្យ​ដឹង​ថា​ វិបសាយ​ខាង​លើ​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចុះ​ឈ្មោះ​, Upload រូបភាព​ Cover និង រូបភាព​ Profile ស្វែង​រក​មិត្តភ័ក្ដិ, ផ្ញើ​សារ​, បង្ហោះ​ Status និង​អូស​ចុះ​ឡើង​លើ​ News Feed បាន​ដូច​ជា​ Facebook យ៉ាង​អ៊ីចឹង។

 

កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook

 

​​​មក​ទល់​ពេល​នេះ​គេ​មិន​អាច​ស្វែង​រក​អត្តសញ្ញាណ​អ្នក​បង្កើត​វិបសាយ​នេះ​បាន​នៅ​ឡើយ ប៉ុន្តែ​គេ​ជឿជាក់ថាមាននរណាម្នាក់នៅ​ក្នុង​កូរ៉េ​ខាង​ជើង​បាន​បង្កើត​វិបសាយ​នេះ​ឡើយ​ជា​ការ​សាក​ល្បង។​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញគេ​សង្កេត​ឃើញ​ថា​វិបសាយ​ដែល​ប្រើ​ប្រាស់​អាសយដ្ឋាន​ starcon.net.kp  នេះ​បាន​ Offline បាត់​ទៅ​ហើយ។

 

គួរ​រំលឹក​ថា​ ទាំង​បណ្ដាញ​ Facebook, Twitter និង​ YouTube ត្រូវ​បាន​បិទ​មិន​ឲ្យ​​ប្រើ​ប្រាស់​ ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង៕

 

​​​ចុច​អាន៖ Hacker​ ​កូរ៉េ​ខាង​ជើង​ ​ត្រូវ​សង្ស័យ​​លួច​លុយ​ធនាគារ​អន្តជាតិ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ CNN, Telegraph