គន្លឹះ​ល្អ ៥ ចំណុច​ជួយ​ថែ​ស្នេហា​ឲ្យ​គង់វង្ស

កុំរង់ចាំរហូតដល់មានឱកាសល្អ ទើបបង្ហាញក្តីស្រលាញ់ ត្រូវរក្សាក្តីស្នេហ៍ឲ្យស្ថិតស្ថេរជានិរន្តរ៍ តាមវិធីសាស្ត្រខាងក្រោម…។

១. ប្រាប់ថាស្រលាញ់ យ៉ាងហោចណាស់មួយថ្ងៃម្តង ព្រោះគូស្នេហ៍របស់អ្នក ចង់ស្តាប់ពាក្យនេះ។

២. កុំបណ្តោយឲ្យនិស្ស័យមិនល្អមករំខានស្នេហារបស់អ្នក បើគេចូលចិត្តបោះសំលៀកបំពាក់អររាត់អារាយ អ្នកត្រូវប្រមូលទុកដាក់ យកទៅបោកឬធ្វើមិនដឹងជាជាងស្រែក។

៣. ដកដង្ហើមវែងៗ នៅពេលដែលខឹងព្យាយាមនិយាយគ្នានៅពេលដែលអារម្មណ៍ល្អឡើងវិញ។ ដើរចេញដើម្បីសម្រួលអារម្មណ៍ បន្ទាប់មក និយាយគ្នារកហេតុផល ជាជាងការជេគ្នា នាំឲ្យសោកស្តាយ។

៤. កុំយកចំណុចខ្សោយរបស់ដៃគូមកវាយប្រហារជាដាច់ខាត ចូរដឹងថា អ្វីដែលសំខាន់សម្រាប់គេ កុំយកទៅនិយាយប្រាប់មិត្តភក្តិ ឬឪពុកម្តាយជាដាច់ខាត។

៥. រកពេលនៅជាមួយគ្នារាល់ថ្ងៃ ញ៉ាំអាហារដើរដើរលេង ជាដើម វារឹតតែបង្កើនភាពស្និទ្ធស្នាល៕

 

ប្រភព៖ cen

  • គន្លឹះ​ល្អ ៥ ចំណុច​ជួយ​ថែ​ស្នេហា​ឲ្យ​គង់វង្ស已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ចំនេះដឹង
Tags: