​ឱសថ​ដែល​ច្រើនតែ បង្ក​បញ្ហា​រាករូស​ជាងគេ​

​ឱសថ​ដែល​ច្រើនតែ បង្ក​បញ្ហា​រាករូស​ជាងគេ​

​បើសិន​ជា​អ្នក កំពុង​តែ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ អ្នក​អាច​នឹង​ប្រឈម​ខ្លាំង ទាំង​បញ្ហា​ទល់​លាមក ឬ​រាករូស ដោយសារ​តែ​ផល​រំខាន​របស់​ថ្នាំ​ទាំងនោះ​។ ការសិក្សា​បាន​រកឃើញថា មាន​ថ្នាំ ៥ ប្រភេទ ដែល​ច្រើនតែ​បង្ក ជា​អាការៈ​រាករូស​ញឹកញា​ប់​ជាង​គេ​។

ថ្នាំបន្សាប​អាស៊ីត​ក្រពះ​
ខណៈពេល​ដែល​អ្នក ប្រើ​ថ្នាំបន្សាប​អាស៊ីត​ក្រពះ ដើម្បី​បំបាត់​បញ្ហា​ក្រហាយ​ក្រពះ​នោះ អ្វី​ដែល​មនុស្ស​ភាគច្រើន​មិន​បាន​ដឹង​គឺ វា​អាច​បណ្តាល​ឲ្យ​រាករូស​បានដែរ​។ ការសិក្សា​រកឃើញថា ថ្នាំបន្សាប​អាស៊ីត​ដែល​មាន​ជាតិ​ម៉ាញ៉េ​ស្យូម ទំនង​ជា​ធ្វើឲ្យ​រាករូស​ខ្លាំងជាងគេ​។

ថ្នាំ​ព្យាបាល​ជំងឺ​បេះដូង​
ផល​រំខាន​ញឹកញាប់​បំផុត សម្រាប់​អ្នកជំងឺ​បេះដូង​នោះ គឺ​ការ​រាក​តែម្តង​។ បើសិន​ជា​អ្នក កំពុងតែ​រាក ក្រោយ​ពី​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​បេះដូង​មែន​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ និង​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​នេះ តាម​ការណែនាំ​របស់​គាត់​។

ថ្នាំ​ផ្សះ​
ថ្នាំ​ដែល​ត្រូវបាន​គេ​ដឹងថា នាំឲ្យ​មាន​អាការៈរាក​តិចតួច​នោះគឺ ការប្រើ​ថ្នាំ​ផ្សះ​តែម្តង​។ បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​រាករូស​ជាប់ ដោយសារ​តែ​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា​មែន ចូរ​កុំ​មាន​ការអៀនខ្មាស់ នឹង​ទាក់ទង​ទៅ​គាត់​វិញ ដើម្បី​ផ្លាស់ប្តូរ​កម្រិត​ប្រើប្រាស់ ឬ​ប្តូរ​ថ្នាំ​ថ្មី​។

ថ្នាំ​ជំងឺមហារីក​
អ្នកជំងឺ​ដែល​កំពុងតែ ព្យាបាល​ជំងឺ​មហារីក​នោះ ងាយ​នឹង​មាន​បញ្ហា​រាករូស​បំផុត​។ គ្រូពេទ្យ​និយាយថា  ថ្នាំ​ជំងឺមហារីក នឹង​ជំរុញ​ឲ្យមាន​ការរា​កនេះ ច្រើន​ជាង​ជំងឺមហារីក ដំណាក់កាល​ចុងក្រោយ​ទៅទៀត​។

ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
ថ្នាំ​ប្រភេទ​នេះ ត្រូវបាន​គេ​ស្គាល់​ថា បណ្តាល​ឲ្យ​ទល់លាមក លើ​អ្នកជំងឺ​មួយចំនួន​។ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត គឺ​រាក​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ​. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។