រឿង ៦យ៉ាងដែលទារកក្នុងផ្ទៃកំពុងតែធ្វើ

រឿង ៦យ៉ាងដែលទារកក្នុងផ្ទៃកំពុងតែធ្វើ

​តើ​អ្នក​មាន​ឆ្ងល់​ដែរ​ទេ ដែល​ថា​ទារិកា​ដែល​កំពុង​តែ​លូតលាស់ ក្នុង​ផ្ទៃ​របស់​អ្នក អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដែរ​ទេ​? ពួកគេ​មិន​ត្រឹម​តែ​ចេះ​អង្គុយ ឡើង​ទម្ងន់ និង​លូតលាស់​សរីរាង្គ​សំខាន់ៗ ដូច​មនុស្ស​ធំ​ទេ តែ​ពួកគេ​អាច​នឹង​ធ្វើ​រឿង​ជាច្រើន​ផ្សេងៗ​ទៀត ដែល​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​យើង​ភ្ញាក់ផ្អើល និង​មិន​គួរឲ្យ​ជឿ​ឡើយ​។

ចេះយំ​
រឿងនេះ ស្តាប់​មើលទៅ​អាច​ធ្វើឲ្យ​អ្នក​ខូច​ចិត្តបាន តែ​ពិត​ណាស់​ទារក​ក្នុងផ្ទះ ពិតជា​ចេះ​យំ​ដោយ​ស្ងៀមស្ងាត់​មែន​។ តាមរយៈ​ការថត​អេកូ​បែប​ឌីជីថល ក្នុង​ត្រីមាស​ទី​បី បង្ហាញថា ទារក​អាច​បើក​មាត់ គេ​បាន ហូរ​ទឹកភ្នែក និង​ពេបមាត់ ដែល​វា​សុទ្ធតែជា​អាការៈ បញ្ជាក់​អំពី​ការ​យំ​ទាំងអស់​។ យ៉ាងណាមិញ រឿង​នេះ​អាច​ជា​សញ្ញា​មួយ បញ្ជាក់​អំពី​ការលូតលាស់​មុខមាត់ ច្រើន​ជាង​មាន​បញ្ហា​ផ្លូវចិត្ត​។

​ចងចាំ​
​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Helsinki បង្ហាញថា ទារក​ដែល​ស្តាប់​ចម្រៀង​ពិសេស​ណាមួយ​កាលពី​ក្នុង​ផ្ទៃ​បង្ហាញថា ពួកគេ​នឹង​មាន​សកម្មភាព​ខួរក្បាល​កាន់តែ​ល្អ តាមរយៈ​ការថត ECGs ក្រោយ​ពី​សម្រាល​រួច​។ ហេតុដូច្នេះ​ហើយ ការនិយាយ​ជា​មួយ​កូន តាំងពី​ក្នុង​ផ្ទៃ នឹង​ធ្វើឲ្យ​គេ​អាចយល់​។

ចេះស្រង់រសជាតិ
ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង Pediatrics បានបញ្ជាក់​ថា ស្ត្រី​ដែល​ញ៉ាំ​ការ៉ុត​ច្រើន ក្នុង​ត្រីមាស​ទី ៣ នឹង​ធ្វើឲ្យ​កូន​កើត​មក ចូលចិត្ត​ញ៉ាំ​បន្លែ ជាង​ម្តាយ​ដែល​មិន​ញ៉ាំ​ការ៉ុត​។ ពិតណាស់ កូន​អ្នក​មិន​អាច​ញ៉ាំ​អ្វី​បាន​ឡើយ ក្នុងពេល​ពួកគេ​មិន​ទាន់​កើត តែ​អាហារ​ដែល​អ្នក​ញ៉ាំ នឹង​ត្រូវ​បឺត​ស្រូប ចូលទៅ​ក្នុង​ទឹកភ្លោះ ដែល​អាច​នាំឲ្យ​ជួយ​បង្កើត​ជា​រសជាតិ ដល់​កូន​ដូចគ្នា​នឹង​អ្នក​ដែរ​។

​ស្តាប់​គេ​និយាយ​
​ការសិក្សា​មួយ ដែល​បាន​ធ្វើឡើង ដោយ​សាកលវិទ្យាល័យ Florida បង្ហាញថា នៅពេល​ម្តាយ​សូត​កំណាព្យ ជាមួយ​កូន​ខ្លួនឯង​នោះ ចង្វាក់បេះដូង​របស់​កូន អាច​នឹង​ថយចុះ​ជាង​មុន ហើយ​រឿង​នេះ​ក៏​កើតឡើង​ដូចគ្នា ចំពោះ​អ្នក​ផ្សេង​ដែល​សូត​កំណាព្យ​ដែរ​។ ដូច្នេះ​រឿង​នេះ មិនមែន​និយាយ​តែ​សម្លេង និង​ការ​រំ​ញ័រ​របស់​ម្តា​ទេ តែ​ទារក​អាច​ស្តាប់​សម្លេង​ផ្សេងៗ​ទៀត​បាន​ទាំងអស់​។

ចេះប្រតិកម្មលើស្រ្តេសរបស់ម្តាយ
មាន​ហេតុផល​មួយ ដែល​ម្តាយ​ត្រូវ​បាន​ស្នើរ ឲ្យ​បន្ធូរអារម្មណ៍ ក្នុងពេល​មាន​ផ្ទៃពោះ​។ ការសិក្សា​ពីរ​ផ្សេង​គ្នា​បាន​បង្ហាញថា ទារក ក៏​អាច​មាន​ការឆ្លើយតប នឹង​អារម្មណ៍​អវិជ្ជមាន និង​ស្ត្រេ​ស​របស់​ម្តាយ​ដែរ  ដោយ​អាច​នឹង​ពិបាកចិត្ត ជាមួយនឹង​ទឹកមុខ និង​ដៃ​ឆ្វេង​បញ្ជាក់​។ ដូច្នេះ គួរឲ្យ​អាណិត​ណាស់ កូន​ដ៏​គួរឲ្យ​អាណិ​តអើយ​។ អ្នក​ពិតជា​មិន​ចង់​ឃើញ​គេ ពិបាកចិត្ត​ភ្លាមៗ ទាំង​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ​មែន​ទេ ដូច្នេះ ព្យាយាម​បន្ធូរ​អារម្មណ៍ និង​ដកដង្ហើម​មួយៗ​ទៅ​។

ចេះ​ធ្វើ​ទឹកមុខ​
ការសិក្សា​បង្ហាញថា ក្មេង​ដែល​មាន​អាយុ ២៤ សប្តាហ៍ អាច​នឹង​បង្ហាញ​អំពី​ការបង្ហាញ​ទឹកមុខ​ពីរ​ប្រភេទ​របស់​ទារក​ក្នុង​ផ្ទៃ នោះ​គឺ​ការ​ញញឹម ហើយ​ដល់​ពេល​អាយុ​បាន ៣៦ សប្តាហ៍ គេ​អាច​នឹង​ចេះ​ញាក់​ចិញ្ចឹម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។